{"asset":"news","key":"9475","locale":"km","id":"news:9475:km","entityId":"news:9475","canonicalUrl":"https://www.kps-tv.com/km/news/detail/9475","state":"ready","title":"ហ៊ុន ម៉ាណែត៖ ក្រដាសប្រាក់រៀលថ្មី ដើម្បីពង្រឹងសុវត្ថិភាព និងជំនួសក្រដាសប្រាក់ខូចខាត","summary":"ថ្ងៃទី១ ខែតុលា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រដាសប្រាក់រៀលថ្មីពង្រឹងសុវត្ថិភាព ខណៈក្រដាសប្រាក់ខូចខាត ឬមិនសមស្របសម្រាប់ចរាចរ នឹងត្រូវដកចេញ និងកម្ទេចតាមនីតិវិធី។","body":"សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការដែលធនាគារជាតិបញ្ចេញក្រដាសប្រាក់៥ម៉ឺនរៀលថ្មី គឺក្នុងគោលបំណងពង្រឹងសុវត្ថិភាព និងលើកកម្ពស់សោភណភាពរូបិយប័ណ្ណជាតិ ជាពិសេសទប់ស្កាត់បញ្ហាក្រដាសប្រាក់ក្លែងក្លាយ ដែលអាចកើតមានចំពោះក្រដាសប្រាក់ដែលមានតម្លៃខ្ពស់ និងមានការចរាចរច្រើន។ការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ពីសំឡូត (ខេត្តបាត់ដំបង) វាលវែង (ខេត្តពោធិ៍សាត់) ទៅដល់ក្រុងខេមរភូមិន្ទ (ខេត្តកោះកុង) ប្រវែងសរុប ១៩៨,៥១ គ.ម។ \n សម្ដេចធិបតី បានបញ្ជាក់ថា ក្រដាសប្រាក់ថ្មីត្រូវបានបញ្ចេញដើម្បីបង្កើនភាពជឿទុកចិត្ត និងសុវត្ថិភាពក្នុងការប្រើប្រាស់រូបិយប័ណ្ណ ខណៈក្រដាសប្រាក់ចាស់ដែលមានសភាពខូចខាត ឬមិនសមស្របសម្រាប់បន្តចរាចរ នឹងត្រូវដកចេញពីប្រព័ន្ធ។\n\n ក្រដាសប្រាក់ចាស់ដែលត្រូវបានដកចេញនោះ នឹងត្រូវកិនកម្ទេចតាមនីតិវិធី ដើម្បីបញ្ចប់ការចរាចរ និងជំនួសដោយក្រដាសប្រាក់ថ្មី។ វិធានការនេះមានគោលដៅរក្សាគុណភាព សុវត្ថិភាព និងសោភណភាពនៃក្រដាសប្រាក់ដែលកំពុងប្រើប្រាស់ក្នុងប្រទេសកម្ពុជា៕ដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"12113","languageVersionId":"2565","visibilityVersion":"7","versionToken":"a1.6NfjpzvQAz6ZA4MdpYj1eofXyGIJ-2by6_qqbYBBEW4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-01T03:42:54Z"}