{"asset":"news","key":"9476","locale":"km","id":"news:9476:km","entityId":"news:9476","canonicalUrl":"https://www.kps-tv.com/km/news/detail/9476","state":"ready","title":"សម្ដេចធិបតី៖បើមិនស្រឡាញ់រាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា អាចវាយអីផ្សេងទៅ តែសូមកុំវាយបំបាក់ទឹកចិត្តវីរកងទ័ពរបស់យើង","summary":"នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវឱ្យបែងចែកការរិះគន់នយោបាយពីការគាំទ្រកងទ័ព និងកុំឱ្យភាពខុសគ្នានយោបាយបំបាក់ទឹកចិត្តកងទ័ព។","body":"សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖«ខ្ញុំសូមអីចេះមួយ បក្សណាក៏ដោយ និន្នាការណាក៏ដោយ, ទ័ពជារបស់ជាតិ ការពារទឹកដីរបស់ជាតិ, បើមិនស្រឡាញ់រដ្ឋាភិបាល មិនស្រឡាញ់គណបក្សប្រជាជន វ៉ៃអីផ្សេងទៅ កុំវ៉ៃទឹកចិត្តកងទ័ព។»\nសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអំពាវនាវឱ្យគ្រប់ភាគីយល់ឱ្យបានច្បាស់ថា កងទ័ពជាកម្លាំងរបស់ជាតិ មិនមែនជាកម្មសិទ្ធិរបស់គណបក្សនយោបាយណាមួយឡើយ។ សម្ដេចធិបតី បានមានប្រសាសន៍ថា មិនថាមាននិន្នាការនយោបាយបែបណា ឬមិនគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាក៏ដោយ អាចបញ្ចេញមតិរិះគន់លើបញ្ហាផ្សេងៗបាន ប៉ុន្តែសូមកុំវាយប្រហារ ឬបំបាក់ទឹកចិត្តកងទ័ពដែលកំពុងបំពេញភារកិច្ចការពារទឹកដីជាតិ។\nសម្ដេចធិបតី បានលើកឡើងពីគំរូវីរភាព និងការលះបង់របស់កងទ័ពកម្ពុជា ដែលកំពុងឈរជើងបំពេញភារកិច្ចនៅតាមតំបន់ព្រំដែន ដោយប្រឈមនឹងការលំបាក និងបន្តការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ការបំពេញភារកិច្ចរបស់កងទ័ពទាំងនេះ ត្រូវបានចាត់ទុកជាការបង្ហាញពីស្មារតីទទួលខុសត្រូវ និងការលះបង់ដើម្បីផលប្រយោជន៍ជាតិ។\n ជាមួយគ្នានេះ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ការរិះគន់នយោបាយ និងការគាំទ្រដល់កងទ័ពការពារជាតិ គឺជារឿងដែលគួរបែងចែកឱ្យបានច្បាស់។ ទោះមានមតិ ឬនិន្នាការនយោបាយខុសគ្នាយ៉ាងណាក៏ដោយ កងទ័ពនៅតែជាកម្លាំងរបស់ជាតិ ដែលមានភារកិច្ចការពារទឹកដី ដូច្នេះគួររួមគ្នាលើកទឹកចិត្ត និងគោរពចំពោះការលះបង់របស់វីរកងទ័ពដែលកំពុងបំពេញបេសកកម្មការពារមាតុភូមិ៕\n ដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"12114","languageVersionId":"2562","visibilityVersion":"7","versionToken":"a1.4MyRqovAX5wGJOQrvU7mkmUYIVRdGCLQjNPAD6QwJ9s"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-01T04:02:42Z"}