# សម្ដេចធិបតី៖បើមិនស្រឡាញ់រាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា អាចវាយអីផ្សេងទៅ តែសូមកុំវាយបំបាក់ទឹកចិត្តវីរកងទ័ពរបស់យើង

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9476>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"12114","languageVersionId":"2562","visibilityVersion":"7","versionToken":"a1.4MyRqovAX5wGJOQrvU7mkmUYIVRdGCLQjNPAD6QwJ9s"}

Original publication: 2026-10-01T04:02:42Z

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវឱ្យបែងចែកការរិះគន់នយោបាយពីការគាំទ្រកងទ័ព និងកុំឱ្យភាពខុសគ្នានយោបាយបំបាក់ទឹកចិត្តកងទ័ព។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖«ខ្ញុំសូមអីចេះមួយ បក្សណាក៏ដោយ និន្នាការណាក៏ដោយ, ទ័ពជារបស់ជាតិ ការពារទឹកដីរបស់ជាតិ, បើមិនស្រឡាញ់រដ្ឋាភិបាល មិនស្រឡាញ់គណបក្សប្រជាជន វ៉ៃអីផ្សេងទៅ កុំវ៉ៃទឹកចិត្តកងទ័ព។»
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអំពាវនាវឱ្យគ្រប់ភាគីយល់ឱ្យបានច្បាស់ថា កងទ័ពជាកម្លាំងរបស់ជាតិ មិនមែនជាកម្មសិទ្ធិរបស់គណបក្សនយោបាយណាមួយឡើយ។ សម្ដេចធិបតី បានមានប្រសាសន៍ថា មិនថាមាននិន្នាការនយោបាយបែបណា ឬមិនគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាក៏ដោយ អាចបញ្ចេញមតិរិះគន់លើបញ្ហាផ្សេងៗបាន ប៉ុន្តែសូមកុំវាយប្រហារ ឬបំបាក់ទឹកចិត្តកងទ័ពដែលកំពុងបំពេញភារកិច្ចការពារទឹកដីជាតិ។
សម្ដេចធិបតី បានលើកឡើងពីគំរូវីរភាព និងការលះបង់របស់កងទ័ពកម្ពុជា ដែលកំពុងឈរជើងបំពេញភារកិច្ចនៅតាមតំបន់ព្រំដែន ដោយប្រឈមនឹងការលំបាក និងបន្តការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ការបំពេញភារកិច្ចរបស់កងទ័ពទាំងនេះ ត្រូវបានចាត់ទុកជាការបង្ហាញពីស្មារតីទទួលខុសត្រូវ និងការលះបង់ដើម្បីផលប្រយោជន៍ជាតិ។
 ជាមួយគ្នានេះ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ការរិះគន់នយោបាយ និងការគាំទ្រដល់កងទ័ពការពារជាតិ គឺជារឿងដែលគួរបែងចែកឱ្យបានច្បាស់។ ទោះមានមតិ ឬនិន្នាការនយោបាយខុសគ្នាយ៉ាងណាក៏ដោយ កងទ័ពនៅតែជាកម្លាំងរបស់ជាតិ ដែលមានភារកិច្ចការពារទឹកដី ដូច្នេះគួររួមគ្នាលើកទឹកចិត្ត និងគោរពចំពោះការលះបង់របស់វីរកងទ័ពដែលកំពុងបំពេញបេសកកម្មការពារមាតុភូមិ៕
 ដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


