# ប្រុងប្រយ័ត្ន! ឥទ្ធិពលព្យុះធំៗពីរ Choi-wan និង Surigae នាំឱ្យកម្ពុជាមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃនេះដល់ ៤ តុលា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9487>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"11131","languageVersionId":"3067","visibilityVersion":"5","versionToken":"a1.uOmQ4pMMGs6hN-j7nySFmb3x7jiF8Fag8JgG4BuJNnM"}

Original publication: 2026-10-02T01:53:07Z

ក្រសួងធនធានទឹក និងឧតុនិយមព្យាករថា ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ កម្ពុជានឹងមានភ្លៀងរាយប៉ាយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដោយឥទ្ធិពលប្រយោលនៃព្យុះ។ រលកសមុទ្រអាចមានកម្ពស់០,៥០ ដល់១,៧៥ម៉ែត្រ។

ទោះបីជាប្រទេសកម្ពុជាពុំស្ថិតនៅលើគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ (Surigae) និងព្យុះទី២៧ ឈ្មោះ ឆយវាន (Choi-wan) ក៏ដោយ ឥទ្ធិពលប្រយោលនៃព្យុះទាំងពីរនេះ នឹងធ្វើឱ្យស្ថានភាពអាកាសធាតុទូទាំងប្រទេសមានការប្រែប្រួលគួរឱ្យកត់សម្គាល់នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ នេះ បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។ ឥទ្ធិពលនេះនឹងបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតាមបណ្តាតំបន់មួយចំនួន។

 ផ្អែកលើស្ថានភាពអាកាសធាតុនេះ បណ្តាខេត្តនៅតំបន់ខ្ពង់រាបនឹងរងផលប៉ះពាល់ខ្លាំងជាងគេ ដោយអាចមានភ្លៀងធ្លាក់លើផ្ទៃដីរហូតដល់ ៥០% ជាមួយកម្រិតសីតុណ្ហភាពចន្លោះពី ២៤°C ដល់ ៣១°C។ ចំណែកឯតំបន់វាលទំនាប សីតុណ្ហភាពនឹងស្ថិតក្នុងចន្លោះពី ២៥°C ដល់ ៣៣°C ដោយមានលទ្ធភាពភ្លៀងធ្លាក់គ្របដណ្តប់ប្រមាណ ៣០% នៃផ្ទៃដី។
 ដោយឡែកសម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពមានចន្លោះពី ២៥°C ដល់ ៣៤°C និងអាចមានភ្លៀងធ្លាក់ប្រមាណ ២០% លើផ្ទៃដី។ ទន្ទឹមនឹងនេះ រលកសមុទ្រអាចមានកម្ពស់ចាប់ពី ០,៥០ ម៉ែត្រ រហូតដល់ ១,៧៥ ម៉ែត្រ ដែលទាមទារឱ្យបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមផ្លូវទឹក បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិទាំងនេះ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ។ដោយ៖ ស្រីពី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


