{"asset":"news","key":"9494","locale":"km","id":"news:9494:km","entityId":"news:9494","canonicalUrl":"https://www.kps-tv.com/km/news/detail/9494","state":"ready","title":"នាយករដ្ឋមន្រ្តីកម្ពុជាថា វិស័យអប់រំនិងវិស័យសុខាភិបាលមិនត្រូវកាត់បន្ថយទេក្នុងឆ្នាំ២០២៧ ","summary":"នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា ថវិកាឆ្នាំ២០២៧ សម្រាប់អប់រំគ្រោងកើន ៤,៦% និងសុខាភិបាល ១,៥% ធៀបនឹងឆ្នាំ២០២៦។","body":"នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការរៀបចំច្បាប់ថវិកាសម្រាប់ឆ្នាំ២០២៧ នឹងបន្តផ្តល់ការគាំទ្រដល់វិស័យអប់រំ និងសុខាភិបាល ដោយថវិកាសម្រាប់ក្រសួងទាំងពីរមិនត្រូវបានកាត់បន្ថយទេ ប៉ុន្តែមានការកើនឡើងបើធៀបនឹងឆ្នាំ២០២៦។ សម្ដេចធិបតីបានលើកឡើងថា ការកើនឡើងនេះបង្ហាញពីការបន្តយកចិត្តទុកដាក់លើវិស័យដែលមានសារៈសំខាន់ចំពោះជីវភាព និងការអភិវឌ្ឍធនធានមនុស្ស។\n\n ក្នុងវិស័យអប់រំ ថវិកាឆ្នាំ២០២៧ ត្រូវបានគ្រោងបង្កើន ៤,៦% ពីកម្រិតឆ្នាំ២០២៦ ដែលតាមការគណនាជាចំនួនទឹកប្រាក់ មានកំណើនជាង ២១០ពាន់លានរៀល។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដូច្នេះថវិកាអប់រំមិនមានការថយចុះឡើយ ហើយការកើនឡើងនេះនឹងបន្តជួយគាំទ្រដល់ការអនុវត្តការងារនានាក្នុងវិស័យអប់រំ។\n\n ចំណែកក្រសួងសុខាភិបាលវិញ ថវិកាសម្រាប់ឆ្នាំ២០២៧ ត្រូវបានគ្រោងកើន ១,៥% បើប្រៀបធៀបនឹងឆ្នាំ២០២៦ ដែលស្មើប្រមាណ ៤២ពាន់លានរៀល ឬប្រហែល ១០លានដុល្លារអាមេរិក។ សម្ដេចធិបតីបានបញ្ជាក់ជាថ្មីថា តួលេខនេះបង្ហាញថា ថវិកាសម្រាប់វិស័យសុខាភិបាលក៏មានការបន្ថែមដែរ ខណៈការរៀបចំថវិកាឆ្នាំ២០២៧ នៅតែរក្សាការយកចិត្តទុកដាក់លើវិស័យសង្គមសំខាន់ៗទាំងពីរ។ដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"12115","languageVersionId":"2532","visibilityVersion":"7","versionToken":"a1.xQPg4XXOGfCG03MRgaEqQrDhiZxMBd0ar4hw11ZLwHA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-02T03:06:48Z"}