{"asset":"news","key":"9502","locale":"km","id":"news:9502:km","entityId":"news:9502","canonicalUrl":"https://www.kps-tv.com/km/news/detail/9502","state":"ready","title":"អ្នកជំនាញកម្ពុជាចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីការពារបេតិកភណ្ឌពិភពលោក","summary":"អ្នកជំនាញបេតិកភណ្ឌកម្ពុជា ២ រូប បានចូលរួមកិច្ចសន្ទនាអាស៊ីប៉ាស៊ីហ្វិកស្តីពីបេតិកភណ្ឌ និងភាពយថាភាព នៅហាណូយ និងនិញប៊ិញ ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដើម្បីផ្លាស់ប្តូរបទពិសោធន៍អភិរក្ស និងការចូលរួមរបស់សហគមន៍។","body":"តំណាងអ្នកជំនាញបេតិកភណ្ឌពិភពលោកកម្ពុជាចំនួន២រូប មកពីអាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រោមកិច្ចសហការ និងការសម្របសម្រួលពីគណៈកម្មការជាតិយូណេស្កូកម្ពុជា បានចូលរួមកិច្ចសន្ទនាថ្នាក់តំបន់ស្តីពី “Asia-Pacific Dialogue on Heritage and Authenticity” នៅទីក្រុងហាណូយ និងនិញប៊ិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។\n\n វេទិកាតំបន់នេះបានផ្តល់ឱកាសដល់អ្នកជំនាញកម្ពុជា ចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរចំណេះដឹងជាមួយអ្នកជំនាញអន្តរជាតិ ពាក់ព័ន្ធនឹងការអភិរក្ស ការស្តារបេតិកភណ្ឌ និងការរក្សាភាពយថភាពរបស់សម្បត្តិបេតិកភណ្ឌ។ កិច្ចពិភាក្សាក៏បានផ្តោតលើសារៈសំខាន់នៃការចូលរួមរបស់សហគមន៍ ក្នុងការថែរក្សាតម្លៃ និងអត្តសញ្ញាណរបស់បេតិកភណ្ឌឱ្យបានគង់វង្ស។\n តាមរយៈការចូលរួមពិភាក្សា និងការរួមចំណែករបស់អ្នកជំនាញកម្ពុជា ក្នុង “The Ha Noi Outcome Document” កម្ពុជាបានបង្ហាញពីការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួមកម្រិតតំបន់ ដើម្បីពង្រឹងការការពារ និងការគ្រប់គ្រងបេតិកភណ្ឌពិភពលោក។ កិច្ចសហប្រតិបត្តិការនេះក៏ជាផ្នែកមួយនៃការជំរុញការអភិរក្សបេតិកភណ្ឌប្រកបដោយនិរន្តរភាព សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។ ដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11045","languageVersionId":"2873","visibilityVersion":"6","versionToken":"a1.-SvrPJdh-giIGbzxWIKkufndPLZUN8NX3BUOkumWzvs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-02T06:35:51Z"}