{"asset":"news","key":"9506","locale":"km","id":"news:9506:km","entityId":"news:9506","canonicalUrl":"https://www.kps-tv.com/km/news/detail/9506","state":"ready","title":"បន្ទាន់! គ្រោះអគ្គិភ័យឆាបឆេះរថយន្តយ៉ាងសន្ធោសន្ធៅ នៅផ្លូវចូលក្បាលឆាយ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ","summary":"រថយន្តមួយគ្រឿងត្រូវភ្លើងឆេះខូចខាតទាំងស្រុងនៅផ្លូវចូលក្បាលឆាយ សង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាប្រមាណម៉ោង២រសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។ សមត្ថកិច្ចបញ្ជាក់ថា គ្មានអ្នករងរបួសឬស្លាប់ ហើយមូលហេតុកំពុងស្រាវជ្រាវ។","body":"ខេត្តព្រះសីហនុ៖ ករណីគ្រោះអគ្គិភ័យឆាបឆេះរថយន្តមួយគ្រឿងយ៉ាងសន្ធោសន្ធៅ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ២រសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវចូលទឹកធ្លាក់ក្បាលឆាយ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។\n\n ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញនៃការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញរថយន្តពន្លត់អគ្គិភ័យ និងចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុជាបន្ទាន់ ដើម្បីបាញ់ទឹកទប់ស្កាត់និងពន្លត់អណ្តាតភ្លើង។\n\n តាមប្រភពពីសមត្ថកិច្ចជំនាញបានឱ្យដឹងថា ក្នុងហេតុការណ៍នេះ មិនបណ្តាលឱ្យមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ប៉ុន្តែរថយន្តរងគ្រោះត្រូវបានអគ្គិភ័យឆាបឆេះរងការខូចខាតទាំងស្រុង។ ចំពោះមូលហេតុពិតប្រាកដែលបង្កឱ្យមានអគ្គិភ័យនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត៕ដោយ៖ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11140","languageVersionId":"3061","visibilityVersion":"7","versionToken":"a1.U3LS9jr5BIhryeV8QN5xQ8xAQ0oxKIrS62sV22wtIvA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-02T08:07:07Z"}