{"asset":"news","key":"9507","locale":"km","id":"news:9507:km","entityId":"news:9507","canonicalUrl":"https://www.kps-tv.com/km/news/detail/9507","state":"ready","title":"សម្ដេចតេជោ ហ៊ុនសែនចាត់ទុកពាក្យស្លោករបស់សម្ដេចធិបតីមួយឃ្លាថា<បរាជ័យនៅក្នុងសាលាប្រសើរជាងបរាជ័យនៅក្នុងជីវិត>ជាពាក្យស្លោកដែលមានតម្លៃមិនសាបសូន្យ","summary":"សម្ដេចតេជោ ហ៊ុន សែន កោតសរសើរពាក្យណែនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប អំពីការរៀនសូត្រពីបរាជ័យក្នុងសាលា និងជីវិត។","body":"សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ថ្ងៃនេះបានស្តាប់នាយករដ្ឋមន្ត្រីនិយាយពាក្យមួយឃ្លាថា(បរាជ័យនៅក្នុងសាលាប្រសើរជាងបរាជ័យនៅក្នុងជីវិត)ដែលសំដៅទៅលើការខិតខំរៀនសូត្ររបស់សិស្ស-\n និស្សិត។\n សម្រាប់ខ្ញុំយល់ថាពាក្យមួយឃ្លានេះមិនគ្រាន់តែជាពាក្យនិយាយឲ្យរួចពីមាត់នោះទេតែជាពាក្យណែនាំតម្រង់ទិសដល់សិស្ស-និស្សិតគ្រប់ពេល។\n ទោះបីខ្ញុំឆ្លងកាត់ធ្វើនយោបាយរយៈពេលវែងតែពាក្យមួយឃ្លានេះខ្ញុំចាត់ទុកថាជាពាក្យស្លោកដែលមានតម្លៃមិនសាបសូន្យ(បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត)។»\n ការចាត់ទុកជាពាក្យស្លោក ដែលមានតម្លៃមិនសាបសូន្យពីសម្ដេចតេជោបែបនេះ បន្ទាប់ពីការថ្លែងរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាស អញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ  រៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។\n ដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"12116","languageVersionId":"2523","visibilityVersion":"7","versionToken":"a1.uxpm7DgalSpDWCf7fIiSqB_8YoZNlQqjceZiA8eEvi4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-02T08:44:43Z"}