# សម្ដេចតេជោ ហ៊ុនសែនចាត់ទុកពាក្យស្លោករបស់សម្ដេចធិបតីមួយឃ្លាថា&lt;បរាជ័យនៅក្នុងសាលាប្រសើរជាងបរាជ័យនៅក្នុងជីវិត&gt;ជាពាក្យស្លោកដែលមានតម្លៃមិនសាបសូន្យ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9507>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"12116","languageVersionId":"2523","visibilityVersion":"7","versionToken":"a1.uxpm7DgalSpDWCf7fIiSqB_8YoZNlQqjceZiA8eEvi4"}

Original publication: 2026-10-02T08:44:43Z

សម្ដេចតេជោ ហ៊ុន សែន កោតសរសើរពាក្យណែនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប អំពីការរៀនសូត្រពីបរាជ័យក្នុងសាលា និងជីវិត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ថ្ងៃនេះបានស្តាប់នាយករដ្ឋមន្ត្រីនិយាយពាក្យមួយឃ្លាថា(បរាជ័យនៅក្នុងសាលាប្រសើរជាងបរាជ័យនៅក្នុងជីវិត)ដែលសំដៅទៅលើការខិតខំរៀនសូត្ររបស់សិស្ស-
 និស្សិត។
 សម្រាប់ខ្ញុំយល់ថាពាក្យមួយឃ្លានេះមិនគ្រាន់តែជាពាក្យនិយាយឲ្យរួចពីមាត់នោះទេតែជាពាក្យណែនាំតម្រង់ទិសដល់សិស្ស-និស្សិតគ្រប់ពេល។
 ទោះបីខ្ញុំឆ្លងកាត់ធ្វើនយោបាយរយៈពេលវែងតែពាក្យមួយឃ្លានេះខ្ញុំចាត់ទុកថាជាពាក្យស្លោកដែលមានតម្លៃមិនសាបសូន្យ(បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត)។»
 ការចាត់ទុកជាពាក្យស្លោក ដែលមានតម្លៃមិនសាបសូន្យពីសម្ដេចតេជោបែបនេះ បន្ទាប់ពីការថ្លែងរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាស អញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ  រៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។
 ដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


