{"asset":"news","key":"9522","locale":"km","id":"news:9522:km","entityId":"news:9522","canonicalUrl":"https://www.kps-tv.com/km/news/detail/9522","state":"ready","title":"ជប៉ុនផ្តល់ជំនួយជាង១៦ម៉ឺនដុល្លារ ជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីដល់សហគមន៍កសិកម្មចំនួន៣ នៅក្រចេះ","summary":"ជប៉ុនបានចុះកិច្ចសន្យាជំនួយចំនួន១៦៤.២៦៩ដុល្លារអាមេរិក នៅថ្ងៃទី២ ខែតុលា ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍កែច្នៃគ្រាប់ស្វាយចន្ទីក្រោយប្រមូលផល នៅសហគមន៍កសិកម្ម៣ក្នុងខេត្តក្រចេះ។","body":"រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយឥតសំណងចំនួន ១៦៤.២៦៩ ដុល្លារអាមេរិក តាមរយៈគម្រោងជំនួយសម្រាប់គម្រោងថ្នាក់មូលដ្ឋាន «គូសាណូណិ» ដើម្បីគាំទ្រការកែលម្អប្រតិបត្តិការក្រោយការប្រមូលផលគ្រាប់ស្វាយចន្ទីនៅខេត្តក្រចេះ។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងនៅស្ថានទូតជប៉ុន កាលពីថ្ងៃទី២ ខែតុលា ដោយលោក មិស៊ូមិ តាកាហ៊ីតុ ភារធារីស្តីទី និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។\n គម្រោងនេះនឹងផ្តល់ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ចាំបាច់ដល់សហគមន៍កសិកម្មចំនួន៣ ក្នុងខេត្តក្រចេះ រួមមានឃ្លាំង កន្លែងសម្ងួត និងឧបករណ៍វាស់សំណើម។ ការគាំទ្រនេះមានគោលបំណងលើកកម្ពស់គុណភាពគ្រាប់ស្វាយចន្ទី ធានាការផ្គត់ផ្គង់ឱ្យបានស្ថិរភាព និងជួយកែលម្អជីវភាពរស់នៅរបស់កសិករ។\n រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ពីការបន្តគាំទ្រគម្រោងអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋានក្នុងប្រទេសកម្ពុជា តាមរយៈគម្រោង «គូសាណូណិ» ដើម្បីចូលរួមពង្រឹងសហគមន៍ និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។\n ដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11036","languageVersionId":"2849","visibilityVersion":"6","versionToken":"a1.n_Ta494a8Qx1Mf6ZLGbe2ZT6oBL5SQbA6ZFTC2a8DgA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-03T04:02:17Z"}