{"asset":"news","key":"9523","locale":"km","id":"news:9523:km","entityId":"news:9523","canonicalUrl":"https://www.kps-tv.com/km/news/detail/9523","state":"ready","title":"កម្ពុជា-បែលហ្ស៊ិក ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី កាន់តែជិតស្និទ្ធបន្ថែមទៀត! ","summary":"អនុរដ្ឋលេខាធិការក្រសួងការបរទេស យៀប សំណាង ជួបអនុប្រធានបេសកកម្មស្ថានទូតបែលហ្ស៊ិក ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងខួបទំនាក់ទំនងសំខាន់ៗនៅឆ្នាំ២០២៧។","body":"ឯកឧត្តម យៀប សំណាង អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Christophe Cardon de Lichtbuer អនុប្រធានបេសកកម្មនៃស្ថានទូតបែលហ្ស៊ិកប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ នេះបើយោងតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់ក្រសួងការបរទេស នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។ \n\n ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តពង្រឹងទំនាក់ទំនងរបស់បែលហ្ស៊ិកជាមួយអាស៊ាន ជាពិសេសតាមរយៈទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលនឹងត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥០ នៅឆ្នាំ២០២៧ ស្របពេលជាមួយនឹងខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងបែលហ្ស៊ិក។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៕ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10872","languageVersionId":"2502","visibilityVersion":"5","versionToken":"a1.7JeBbqml4MES4liqZt3tXidh5WygLEf3nETu7z8Kg5s"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-03T04:14:08Z"}