{"asset":"news","key":"9524","locale":"km","id":"news:9524:km","entityId":"news:9524","canonicalUrl":"https://www.kps-tv.com/km/news/detail/9524","state":"ready","title":"កម្ពុជា និងប៊ុលហ្គារីចែករំលែកសិល្បៈ តន្ត្រី និងមិត្តភាព ព្រមទាំងរួមចំណែកពង្រឹងទំនាក់ទំនងវប្បធម៌រវាងគ្នា","summary":"តាមសេចក្តីរាយការណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំប៊ុលហ្គារី Chea Chanboribo បានចូលរួមការប្រគំតន្ត្រីបើករដូវកាលថ្មីរបស់វង់តន្ត្រីស៊ីមហ្វូនី BNR នៅទីក្រុងសូហ្វៀ នាល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។","body":"ឯកឧត្ដម Chea Chanboribo ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ុលហ្គារីបានអញ្ជើញចូលរួមក្នុងការបើករដូវកាលថ្មីនៃវង់តន្ត្រីស៊ីមហ្វូនី វិទ្យុជាតិប៊ុលហ្គារី ដែលបានទទួលការអញ្ជើញពី អគ្គនាយកវិទ្យុជាតិប៊ុលហ្គារី (Bulgarian National Radio – BNR) ចូលរួមទស្សនាការប្រគំតន្ត្រី បើករដូវកាលថ្មីរបស់វង់តន្ត្រីស៊ីមហ្វូនីនៃវិទ្យុជាតិប៊ុលហ្គារី (BNR Symphony Orchestra) នាល្ងាចថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៦ នៅ Bulgaria Hall ទីក្រុងសូហ្វៀ។\n\n កម្មវិធីដ៏ពិសេសនេះ ដឹកនាំវង់តន្ត្រីដោយ Konstantin Ilievski និងមានការចូលរួមពី ក្រុមចម្រៀងចម្រុះនៃវិទ្យុជាតិប៊ុលហ្គារី (BNR Mixed Choir) ដឹកនាំដោយ Lyubomira Aleksandrova ព្រមទាំងសិល្បករឯកទេស Katalin Kramarics (Flute), Stefani Krasteva-Pavlova (Soprano) និង Maria Radoeva (Mezzo-soprano)។\n\n ឯកឧត្ដមបានបញ្ជាក់ថានេះជាកិត្តិយសដ៏ពិសេសមួយសម្រាប់កម្ពុជា ដែលក្នុងចំណោមតំណាងការទូតបរទេស ឯកអគ្គរាជទូតកម្ពុជាតែមួយរូបត្រូវបានអញ្ជើញចូលរួមក្នុងឱកាសនេះ។ វាជាពេលវេលាដ៏មានតម្លៃក្នុងការចែករំលែកសិល្បៈ តន្ត្រី និងមិត្តភាព ព្រមទាំងរួមចំណែកពង្រឹងទំនាក់ទំនងវប្បធម៌រវាង កម្ពុជា និងប៊ុលហ្គារី។\n វង់តន្ត្រីស៊ីមហ្វូនីនៃវិទ្យុជាតិប៊ុលហ្គារី គឺជាវង់តន្ត្រីស៊ីមហ្វូនីដ៏សំខាន់មួយរបស់ប្រទេសប៊ុលហ្គារី និងជាផ្នែកមួយនៃវិទ្យុជាតិប៊ុលហ្គារី។ វង់តន្ត្រីនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៨ នៅទីក្រុងសូហ្វីយ៉ា និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយតន្ត្រីបុរាណ និងស្នាដៃរបស់អ្នកនិពន្ធតន្ត្រីប៊ុលហ្គារី។\n\n អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ វង់តន្ត្រីបានសម្តែងស្នាដៃតន្ត្រីពីអ្នកនិពន្ធល្បីៗទាំងក្នុងប្រទេស និងអន្តរជាតិ ហើយបានចូលរួមក្នុងការថតសំឡេង និងកម្មវិធីតន្ត្រីជាច្រើនរបស់វិទ្យុជាតិប៊ុលហ្គារី។ សកម្មភាពរបស់វង់តន្ត្រីក៏បានជួយភ្ជាប់ទំនាក់ទំនងវប្បធម៌រវាងប៊ុលហ្គារី និងប្រទេសផ្សេងៗ តាមរយៈតន្ត្រីផងដែរ។\n បច្ចុប្បន្ន BNR Symphony Orchestra នៅតែបន្តរៀបចំការប្រគំតន្ត្រី និងកម្មវិធីសិល្បៈ ដោយនាំយកស្នាដៃតន្ត្រីបុរាណ និងស្នាដៃសម័យថ្មីទៅកាន់អ្នកស្តាប់។ វង់តន្ត្រីនេះក៏មានតួនាទីក្នុងការអភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌតន្ត្រីរបស់ប៊ុលហ្គារី ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ និងសិល្បៈប៊ុលហ្គារីនៅលើឆាកអន្តរជាតិ។\n ដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11035","languageVersionId":"2846","visibilityVersion":"6","versionToken":"a1.FRKV3WQGhSb7DnVmBB0X8_VFp77Vj6h1uM6VAFJEzJo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-03T04:38:43Z"}