{"asset":"news","key":"9525","locale":"km","id":"news:9525:km","entityId":"news:9525","canonicalUrl":"https://www.kps-tv.com/km/news/detail/9525","state":"ready","title":"កម្ពុជា-ប្រ៊ុយណេ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត សម្រេចផ្លែផ្កាជូនអតីតយុទ្ធជនអាស៊ាន! ","summary":"ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទទួលជួបសវនាការជាមួយ ឯកឧត្តម រ៉ាមលី អាប់ដ៍ ហាឌីស (Lt Col Ramli Abd Hadis) ប្រធានសមាគមអតីតយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធប្រ៊ុយណេ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសាន់អ៊ែម៉ូន ក្នុងឱកាសឯកឧត្តមដឹកនាំប្រតិភូចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាត VECONAC លើកទី២៥ នៅរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធប្រ៊ុយណេ និងគណៈប្រតិភូ ដែលបានចំណាយពេលវេលាក្នុងការចូលរួមក្នុងឱកាសភាពម្ចាស់ផ្ទះដឹកនាំមហាសន្និបាត VECONAC របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។","body":"ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទទួលជួបសវនាការជាមួយ ឯកឧត្តម រ៉ាមលី អាប់ដ៍ ហាឌីស (Lt Col Ramli Abd Hadis) ប្រធានសមាគមអតីតយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធប្រ៊ុយណេ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសាន់អ៊ែម៉ូន ក្នុងឱកាសឯកឧត្តមដឹកនាំប្រតិភូចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាត VECONAC លើកទី២៥ នៅរាជធានីភ្នំពេញ។\n\n ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធប្រ៊ុយណេ និងគណៈប្រតិភូ ដែលបានចំណាយពេលវេលាក្នុងការចូលរួមក្នុងឱកាសភាពម្ចាស់ផ្ទះដឹកនាំមហាសន្និបាត VECONAC របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។\n\n ក្នុងឋានៈជាប្រធានប្តូរវេន និងភាពជាម្ចាស់ផ្ទះដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រៀបចំមហាសន្និបាតVECONAC ជាលើកទី២ ដោយសារការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សម្រេចបាននូវវឌ្ឍនភាពដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយក្នុងក្របខណ្ឌតំបន់ និងសកលលោក។\n ជាមួយគ្នានោះភាគីទាំងពីរ«បានសន្យានឹងរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដើម្បីសម្រេចបាននូវផ្លែផ្កាជាឧត្តមប្រយោជន៍ជូនអតីតយុទ្ធជនអាស៊ាន»៕ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10692","languageVersionId":"2136","visibilityVersion":"6","versionToken":"a1.XNanJ-8URIW-51zaNO6fJB1QWPJDcYMFmWlrCzpHJ0E"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-03T06:23:59Z"}