{"asset":"news","key":"9530","locale":"km","id":"news:9530:km","entityId":"news:9530","canonicalUrl":"https://www.kps-tv.com/km/news/detail/9530","state":"ready","title":"សូមអាណាព្យាបាលបង្កើនការប្រុងប្រយ័ត្ន! តៃកុងរថយន្តដឹកសិស្សនៅកណ្តាល ត្រូវបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ពីបទល្មើសផ្លូវភេទលើកុមារ៣នាក់","summary":"នគរបាលខេត្តកណ្តាលបានបញ្ជាក់នៅថ្ងៃទី២ ខែតុលាថា កុមារី៣នាក់ត្រូវបានកំណត់ថាជាជនរងគ្រោះក្នុងសំណុំរឿងបទល្មើសផ្លូវភេទ ពាក់ព័ន្ធនឹងអ្នកបើករថយន្តដឹកសិស្សម្នាក់ ដែលត្រូវបានបញ្ជូនទៅចាត់ការតាមច្បាប់។","body":"បុរសម្នាក់ជាអ្នកបើករថយន្តដឹកសិស្សនៅសាលាឯកជនមួយ ក្នុងឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធបទចោទរំលោភ និងបៀតបៀនផ្លូវភេទលើកុមារ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានបញ្ជាក់កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ថា ក្រោយការស៊ើបអង្កេត សមត្ថកិច្ចបានរកឃើញកុមារីចំនួន៣នាក់ជាជនរងគ្រោះ។\n\n ជនសង្ស័យឈ្មោះ ស៊ឹម សុគា អាយុ៣៥ឆ្នាំ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ផលិត កាន់កាប់រូបភាព សម្ភារៈអាសអាភាសកុមារ និងរំលោភសេពសន្ថវៈ ដែលមានស្ថានទម្ងន់ទោស» បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនតាមបណ្តឹងសុំកិច្ចប្រតិបត្តិការស៊ើបអង្កេតរបស់ អង្គភាពការពារកុមារ (CPU)។ ទន្ទឹមនេះ សារព័ត៌មានក្នុងស្រុកមួយចំនួនបានរាយការណ៍ថា អាចមានកុមារីជាង៤០នាក់ជាជនរងគ្រោះ ប៉ុន្តែតាមកំណត់ហេតុរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បច្ចុប្បន្នមានកុមារី៣នាក់ដែលត្រូវបានកំណត់ថាជាជនរងគ្រោះក្នុងករណីនេះ។\n\n តាមអង្គភាពការពារកុមារ ជនសង្ស័យបានសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពតាមការចោទប្រកាន់។ សមត្ថកិច្ចក៏បានរកឃើញថា មានការបង្កប់កាមេរ៉ានៅក្នុងបន្ទប់ក្មេងស្រី ខណៈអង្គភាពការពារកុមារបានបញ្ជាក់ថា ជនសង្ស័យមានការប្រើប្រាស់សារធាតុញៀន និងចូលចិត្តមើលរូបភាពអាសអាភាសតាមទូរសព្ទដៃ។ ករណីនេះកំពុងត្រូវបានអនុវត្តនីតិវិធីបន្តតាមច្បាប់។","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11031","languageVersionId":"2834","visibilityVersion":"6","versionToken":"a1.M04zCvzUrvqpr4fYyKe4fu5wE9ummGKGl0kEZ6nK8A4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-03T10:33:38Z"}