{"asset":"news","key":"9533","locale":"km","id":"news:9533:km","entityId":"news:9533","canonicalUrl":"https://www.kps-tv.com/km/news/detail/9533","state":"ready","title":"ឥទ្ធិពលព្យុះទី២៧ «ឆយវ៉ាន» (Choi-wan) ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦","summary":"ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ តំបន់មួយចំនួននៅកម្ពុជាអាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ រលកសមុទ្រមានកម្ពស់ប្រមាណ ០,៥០ ដល់ ១,៧៥ ម៉ែត្រ ហើយសាធារណជន និងអ្នកធ្វើដំណើរតាមសមុទ្រត្រូវបង្កើនការប្រុងប្រយ័ត្ន។","body":"ទោះបីជាប្រទេសកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទី២៧ ឈ្មោះ «ឆយវ៉ាន» (Choi-wan) ក៏ដោយ ប៉ុន្តែឥទ្ធិពលនៃព្យុះនេះនៅតែបន្តជះមកលើកម្ពុជា ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ។\n\n តំបន់វាលទំនាប៖សីតុណ្ហភាពចន្លោះពី ២៥°C ដល់ ៣៣°C\n អាចមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០%។\n\n តំបន់ខ្ពង់រាប៖សីតុណ្ហភាពចន្លោះពី ២៤°C ដល់ ៣១°C\n អាចមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៥០%។\n\n តំបន់មាត់សមុទ្រ៖សីតុណ្ហភាពចន្លោះពី ២៥°C ដល់ ៣៤°C\n លក្ខខណ្ឌអាកាសធាតុ៖ អាចមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០%។ ស្ថានភាពរលកសមុទ្រមានកម្ពស់មធ្យមចាប់ពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ។\n\n សូមសាធារណជន និងបងប្អូនប្រជានេសាទ ឬអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រដែលអាចកើតមានឡើងជាយថាហេតុ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11041","languageVersionId":"2828","visibilityVersion":"7","versionToken":"a1.sYy1saiJdzJIgAjHTkkAlEVza70ZV7wWC1LyBwxKh04"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-04T01:51:24Z"}