{"asset":"news","key":"9534","locale":"km","id":"news:9534:km","entityId":"news:9534","canonicalUrl":"https://www.kps-tv.com/km/news/detail/9534","state":"ready","title":"ច្រកទ្វារអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ បើកទំព័រប្រវត្តិសាស្ត្រថ្មី៖ រុញច្រានសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ព្រំដែន កម្ពុជា-វៀតណាម ឱ្យកាន់តែរស់រវើក","summary":"ច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ជ្រៃធំ-ខាញ់ប៊ិញ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីសម្រួលការធ្វើដំណើរ ពាណិជ្ជកម្ម និងទេសចរណ៍រវាងខេត្តកណ្តាល និងខេត្តអានយ៉ាង។","body":"ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាម សម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀត តាមរយៈការប្រកាសបើកដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក «ជ្រៃធំ (កម្ពុជា) - ខាញ់ប៊ិញ (វៀតណាម)» កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សម្រួលចរាចរណ៍មនុស្ស និងទំនិញ ព្រមទាំងពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនឱ្យកាន់តែរឹងមាំ។\n\n ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរួមគ្នាដោយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល, ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម ហូ វ៉ាន់មឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ។\n ការដំឡើងកម្រិត និងបើកដំណើរការច្រកទ្វារអន្តរជាតិនេះ នឹងផ្ដល់ផលប្រយោជន៍ជាក់ស្ដែងលើវិស័យសំខាន់ៗ ក្នុងការសម្រួលការធ្វើដំណើរ និងទេសចរណ៍ បង្កលក្ខណៈងាយស្រួល ឆាប់រហ័ស ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងភ្ញៀវទេសចរអន្តរជាតិក្នុងការឆ្លងកាត់ព្រំដែន។\n\n លើកកម្ពស់ខ្សែច្រវាក់នាំចេញ-នាំចូលទំនិញរវាងខេត្តកណ្តាល និងខេត្តអានយ៉ាង ក៏ដូចជារវាងប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព និងចំណេញពេលវេលា។\n រួមកម្លាំងគ្នារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ចឥតឈប់ឈរ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10985","languageVersionId":"2731","visibilityVersion":"6","versionToken":"a1.DxOHW8iqEVLtoewCIJLETxjdccQ00u7QSOkxUJaprzI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-04T03:21:33Z"}