{"asset":"news","key":"9535","locale":"km","id":"news:9535:km","entityId":"news:9535","canonicalUrl":"https://www.kps-tv.com/km/news/detail/9535","state":"ready","title":"សង្គ្រោះបន្ទាន់ទាន់ពេលវេលា! អូប័រល្បឿនលឿន និងរថយន្តសង្គ្រោះអ្នកឧកញ៉ា ទៀ វិចិត្រ ដឹកក្មេងប្រុសត្រូវពស់ពិសចឹកពីកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យ","summary":"នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារអ្នកឧកញ៉ា ទៀ វិចិត្រ បានប្រើអូប័រ និងរថយន្តសង្គ្រោះ GTVC ដឹកក្មេងប្រុសត្រូវពស់ពិសចឹកពីក្រុងកោះរ៉ុង ទៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ។","body":"ខេត្តព្រះសីហនុ៖ ករណីសង្គ្រោះបន្ទាន់មួយត្រូវបានធ្វើឡើងទាន់ពេលវេលា កាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដោយអ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់ចែងក្រុមការងារចេញអន្តរាគមន៍ជួយសង្គ្រោះក្មេងប្រុសម្នាក់ ដែលរងគ្រោះដោយសារសត្វពស់មានពិសចឹក នៅលើភូមិសាស្ត្រក្រុងកោះរ៉ុង។\n\n ភ្លាមៗបន្ទាប់ពីទទួលបានដំណឹង អូប័រល្បឿនលឿនរបស់ក្រុមការងារអ្នកឧកញ៉ា ទៀ វិចិត្រ ត្រូវបានបញ្ជូនចេញទៅទទួលយកកុមារារងគ្រោះពីដែនកោះ ឆ្លងកាត់ផ្ទៃសមុទ្រមកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព។\n\n បន្ទាប់មក រថយន្តសង្គ្រោះបន្ទាន់របស់ក្រុមហ៊ុន G.T.V.C របស់អ្នកឧកញ៉ា បានរង់ចាំទទួល និងបន្តដឹកបញ្ជូនក្មេងប្រុសរងគ្រោះទៅកាន់មន្ទីរពេទ្យក្នុងខេត្តព្រះសីហនុភ្លាមៗ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសង្គ្រោះជីវិត និងព្យាបាលជាតិពិសបានទាន់ពេលវេលា៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10986","languageVersionId":"2728","visibilityVersion":"8","versionToken":"a1.z8Q9sMtVNk21ODBGTk_ihLq5dIrRwBZtWO8vCqxzalk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-04T03:45:41Z"}