# ទោះបីភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ! អគ្គិភ័យកើតឡើង ៤៦លើក ក្នុងខែកញ្ញា បំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិអស់ជាច្រើន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9554>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"10959","languageVersionId":"2725","visibilityVersion":"6","versionToken":"a1.7vWpZM50xE4QXnqzfaTXu1Nqq6qsgrR7jNsZ5K6l6H0"}

Original publication: 2026-10-05T04:08:42Z

យោងតាមក្រសួងមហាផ្ទៃ អគ្គិភ័យចំនួន ៤៦លើក បានកើតឡើងនៅរាជធានី-ខេត្តចំនួន ១៤ ក្នុងខែកញ្ញា ឆ្នាំ២០២៦ បំផ្លាញផ្ទះ ៣៩ខ្នង ឃ្លាំង ៦ខ្នង និងទ្រព្យសម្បត្តិផ្សេងទៀត។

ទោះបីជាប្រទេសកម្ពុជាកំពុងស្ថិតក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ជាហូរហែយ៉ាងណាក៏ដោយ ក៏គ្រោះអគ្គិភ័យនៅតែបន្តកើតមានស្ទើរតែរៀងរាល់ថ្ងៃពេញមួយខែកញ្ញា ឆ្នាំ២០២៦។ យោងតាមទិន្នន័យផ្លូវការពីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា មានករណីអគ្គិភ័យកើតឡើងសរុបចំនួន ៤៦លើក នៅតាមរាជធានី-ខេត្តចំនួន ១៤ រួមមាន ភ្នំពេញ កំពង់ចាម កំពង់ឆ្នាំង ត្បូងឃ្មុំ មណ្ឌលគិរី សៀមរាប បាត់ដំបង ព្រះសីហនុ ឧត្តរមានជ័យ កណ្ដាល ស្វាយរៀង កំពង់ធំ តាកែវ និងខេត្តព្រៃវែង។នេះបើយោងតាមបណ្តាញទំនាក់ទំនងផ្លូវការរបស់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍មហាផ្ទៃផ្សាយនាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។

 ហេតុការណ៍ផ្ដើមចេញពីអណ្តាតភ្លើងទាំងនេះ បានបន្សល់ទុកនូវការខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះរួមមាន ផ្ទះប្រជាពលរដ្ឋចំនួន ៣៩ខ្នង, ឃ្លាំង ៦ខ្នង, រោង ៣ខ្នង ព្រមទាំងហាងលក់ទំនិញ, តូប, រោងសិប្បកម្ម, រោងសម្ងួតស្រូវ និងឡដុតកម្ទេចរណា មួយកន្លែងៗ។ បន្ថែមពីនេះ អគ្គិភ័យក៏បានរាលដាលដល់ទីសក្ការបូជា និងទីសាធារណៈ ដោយបានឆេះបំផ្លាញព្រះវិហារ ១, កុដិ ១, សាលាឆាន់ ១ខ្នង និងគំនរសម្រាម ១កន្លែងផងដែរ។

 ចំពោះមុខហានិភ័យនេះ អាជ្ញាធរបានក្រើនរំលឹកដល់សាធារណជនទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ជាពិសេសក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅតាមខ្នងផ្ទះ និងវត្តអារាមនានា។ ក្នុងករណីជួបប្រទះហេតុការណ៍បន្ទាន់ បងប្អូនប្រជាពលរដ្ឋត្រូវប្រញាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬទាក់ទងមកកាន់លេខទូរស័ព្ទ emergency ១១៨ ឬតាមកម្មវិធី Telegram ១១៨ ដើម្បីទទួលបានការអន្តរាគមន៍សង្គ្រោះទាន់ពេលវេលាពីកម្លាំងជំនាញ។ដោយ៖ស្រីពី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


