{"asset":"news","key":"9557","locale":"km","id":"news:9557:km","entityId":"news:9557","canonicalUrl":"https://www.kps-tv.com/km/news/detail/9557","state":"ready","title":"ក្រសួងពាណិជ្ជកម្ម គាំទ្រកិច្ចសហការរវាង WSBIDA និង IARD ក្នុងការពង្រឹងការលក់រាយ និងការពារអ្នកប្រើប្រាស់","summary":"លោកជំទាវ ចម និម្មល បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈរវាង WSBIDA និង IARD នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ការលក់រាយប្រកបដោយការទទួលខុសត្រូវ។","body":"នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦  លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា (WSBIDA) ជាមួយសម្ព័ន្ធអន្តរជាតិសម្រាប់ការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ (IARD)។ ពិធីនេះផ្តោតលើគំនិតផ្តួចផ្តើមរួមគ្នា ដើម្បីលើកកម្ពស់ស្តង់ដារនៃការលក់រាយប្រកបដោយការទទួលខុសត្រូវ ដោយមានការចូលរួមពីតំណាង IARD, WSBIDA, វិស័យឯកជន ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងភ្ញៀវជាតិ-អន្តរជាតិជាច្រើនរូប។\n\n ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរ និងគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះមានសារៈសំខាន់ក្នុងការបង្កើនការយល់ដឹងរបស់អ្នកលក់រាយ និងកសាងសមត្ថភាពបុគ្គលិក ដែលស្របតាមទិសដៅរបស់កម្ពុជាក្នុងការកសាងទីផ្សារប្រកបដោយការទទួលខុសត្រូវ ការពារអ្នកប្រើប្រាស់ និងធានាការប្រកួតប្រជែងដោយស្មើភាព។\n ជាមួយគ្នានេះ លោកជំទាវបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រសួងពាណិជ្ជកម្ម និងបានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធឱ្យប្រែក្លាយការប្តេជ្ញាចិត្តនេះទៅជាសកម្មភាពជាក់ស្តែង ធានាឱ្យបានថាសកម្មភាពអាជីវកម្មទាំងអស់អនុវត្តស្របតាមច្បាប់ បទប្បញ្ញត្តិ ជាធរមាន៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10990","languageVersionId":"2716","visibilityVersion":"6","versionToken":"a1.302M7RGoGfBFoeMsrh_CDGD3jKIxKAauWEezpywRqbI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-05T06:22:05Z"}