{"asset":"news","key":"9572","locale":"km","id":"news:9572:km","entityId":"news:9572","canonicalUrl":"https://www.kps-tv.com/km/news/detail/9572","state":"ready","title":"ព្យុះទី២៧ «ឆយវ៉ាន (Choi-wan)» បន្តជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦","summary":"ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ កម្ពុជាអាចមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ទោះមិនស្ថិតក្នុងគន្លងព្យុះឆយវ៉ានក៏ដោយ។ រលកសមុទ្រត្រូវបានព្យាករថាមានកម្ពស់ពី០,៥០ ដល់១,៧៥ម៉ែត្រ។","body":"ទោះបីជាប្រទេសកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទី២៧ ឈ្មោះ «ឆយវ៉ាន (Choi-wan)» ក៏ដោយ ប៉ុន្តែឥទ្ធិពលនៃព្យុះនេះនៅតែបន្តជះមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ មានលក្ខណៈដូចខាងក្រោម៖\n តំបន់វាលទំនាប៖ អាចមាន ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ដណ្តប់លើផ្ទៃដី ៥០%។ \n\n តំបន់ខ្ពង់រាប៖ អាចមាន ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០%។\n តំបន់មាត់សមុទ្រ៖ អាចមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០%។ រលកសមុទ្រចាប់ពី ០,៥០ម៉ែត្រ-១,៧៥ម៉ែត្រ។\n\n អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានឡើងជាយថាហេតុ៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11022","languageVersionId":"2810","visibilityVersion":"6","versionToken":"a1.bBLH_KL4UnuLpYbO1vx_x9E_h96rTkO8A9y9XdV1rXA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-06T01:26:22Z"}