{"asset":"news","key":"9573","locale":"km","id":"news:9573:km","entityId":"news:9573","canonicalUrl":"https://www.kps-tv.com/km/news/detail/9573","state":"ready","title":"កម្លាំងចម្រុះក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យ ៣ទីតាំង លើជនបរទេស ២២នាក់ ឃើញថាមានឯកសារត្រឹមត្រូវទាំងអស់","summary":"រដ្ឋបាលក្រុងប៉ោយប៉ែតបានរាយការណ៍ថា ការត្រួតពិនិត្យ៣ទីតាំងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ រកឃើញជនបរទេស២២នាក់ ដែលមានឯកសារស្នាក់នៅស្របច្បាប់ និងមិនមានការពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ។","body":"កម្លាំងចម្រុះនៃរដ្ឋបាលក្រុងប៉ោយប៉ែត បានបន្តចុះអនុវត្តការងាររដ្ឋបាលលើ ៣ទីតាំង ក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្ដាល កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ដោយបានរកឃើញជនបរទេសសរុប ២២នាក់ សុទ្ធសឹងតែមានឯកសារស្នាក់នៅស្របច្បាប់ និងពុំមានការពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នោះឡើយ។\n\n ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត។ យោងតាមរបាយការណ៍របស់រដ្ឋបាលក្រុងប៉ោយប៉ែត លទ្ធផលនៃការត្រួតពិនិត្យរួមមាន សង្កាត់ប៉ោយប៉ែត (១ទីតាំង) ដឹកនាំដោយលោក បោន សិលា អភិបាលរងក្រុង បានរកឃើញជនបរទេសចំនួន ១៦នាក់ (ស្រី ២នាក់) សញ្ជាតិឥណ្ឌូនេស៊ី ដោយពួកគេមានឯកសារស្នាក់នៅត្រឹមត្រូវ និងគ្មានបទល្មើសអនឡាញ។\n សង្កាត់ផ្សារកណ្ដាល (២ទីតាំង) បានរកឃើញជនបរទេសចំនួន ៦នាក់ (ស្រី ៣នាក់) សញ្ជាតិចិន ដែលសុទ្ធតែមានឯកសារស្របច្បាប់ និងគ្មានការពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញដូចគ្នា៕\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11028","languageVersionId":"2807","visibilityVersion":"7","versionToken":"a1.CNXgXHDbyk11PttzeyBXkRNGl2xhmTMsfr2DwvVg1Zg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-06T01:33:44Z"}