{"asset":"news","key":"9574","locale":"km","id":"news:9574:km","entityId":"news:9574","canonicalUrl":"https://www.kps-tv.com/km/news/detail/9574","state":"ready","title":"ខេត្តព្រះសីហនុពិភាក្សាអំពីទេសចរណ៍សុខុមាលភាព និងបដិសណ្ឋារកិច្ចប្រកបដោយចីរភាព","summary":"ព្រឹត្តិការណ៍ចែករំលែកចំណេះដឹងនៅ Novotel Sihanoukville Holiday Resort ថ្ងៃទី៥ ខែតុលា ពិភាក្សាអំពីសកម្មភាពសុខុមាលភាព បដិសណ្ឋារកិច្ចប្រកបដោយចីរភាព និងទេសចរណ៍ភ្ជាប់សុខភាព ការអភិរក្សធម្មជាតិ និងការចូលរួមសហគមន៍។","body":"ក្នុងបរិបទដែលវិស័យទេសចរណ៍ពិភពលោកកំពុងផ្លាស់ប្តូរទៅរកការធ្វើដំណើរដែលផ្តល់តម្លៃដល់សុខភាព បរិស្ថាន និងបទពិសោធន៍ប្រកបដោយអត្ថន័យ ការអភិវឌ្ឍវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា ក៏កំពុងផ្តោតកាន់តែខ្លាំងលើគោលការណ៍ សុខុមាលភាព (Wellness) និងចីរភាព (Sustainability)។\n ទិសដៅនេះមានសារៈសំខាន់ជាពិសេសសម្រាប់ ខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏សំខាន់មួយរបស់កម្ពុជា មានធនធានធម្មជាតិ ឆ្នេរ កោះ និងសក្តានុពលក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ជាច្រើនប្រភេទ។ ការអភិវឌ្ឍទេសចរណ៍នៅទីនេះ មិនអាចផ្តោតតែលើការទាក់ទាញភ្ញៀវ និងការកើនឡើងនៃចំនួនអ្នកទេសចរប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរដល់ការរក្សាគុណភាពបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងការចូលរួមរបស់សហគមន៍ផងដែរ។\nក្នុងស្មារតីនេះ ព្រឹត្តិការណ៍ចែករំលែកចំណេះដឹងស្តីពី Wellness Activities និង Sustainability in Hospitality ត្រូវបានរៀបចំឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ Novotel Sihanoukville Holiday Resort ដោយផ្តោតលើការចែករំលែកបទពិសោធន៍ និងវិធីសាស្ត្រជាក់ស្តែង សម្រាប់ជំរុញវិស័យបដិសណ្ឋារកិច្ចឱ្យឆ្លើយតបទៅនឹងតម្រូវការទេសចរណ៍ជំនាន់ថ្មី។\n Wellness ក្លាយជាផ្នែកមួយនៃបទពិសោធន៍ទេសចរណ៍នាពេលបច្ចុប្បន្ន កាន់តែផ្តោតលើសុខភាពរាងកាយ និងផ្លូវចិត្ត។ ដូច្នេះ សណ្ឋាគារ រមណីយដ្ឋាន និងអាជីវកម្មទេសចរណ៍មិនអាចផ្តល់តែបន្ទប់ស្នាក់នៅ និងអាហារប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើតបទពិសោធន៍ដែលអាចឱ្យភ្ញៀវសម្រាក បន្ធូរអារម្មណ៍ និងទទួលបានសុខុមាលភាព។\nក្នុងកម្មវិធីនេះ លោក Ateeb អ្នកគ្រប់គ្រងទូទៅ បានចែករំលែកអំពីសកម្មភាព Wellness និងតួនាទីរបស់សកម្មភាពទាំងនេះនៅក្នុងវិស័យបដិសណ្ឋារកិច្ច។ ការអភិវឌ្ឍផលិតផល Wellness អាចរួមមានសកម្មភាពហាត់ប្រាណ យូហ្គា ស្ប៉ា អាហារដែលមានសុខភាពល្អ សកម្មភាពក្រៅអគារ និងការរៀបចំបរិយាកាសដែលជួយឱ្យភ្ញៀវមានអារម្មណ៍ស្ងប់សុខ។ លោកបានអំពាវនាវដល់ភ្ញៀវទេសចរបរទេសកុំភ្លេចដំណើរកំសាន្តនៅកម្ពុជា ព្រោះថាបច្ចុប្បន្ននៅកម្ពុជាមានគោលដៅទេសចរណ៍សម្បូរបែបមិនត្រឹមតែខេត្តសៀមរាបទេ  ជាពិសេសខេត្តព្រះសីហនុ ដែលមានតំបន់ទេសចរណ៍ច្រើនកន្លែង កោះស្អាតៗ  ទេសភាពស្រស់ត្រកាល ឆ្នេរខ្សាច់ស្រស់ស្អាត មិនចាញ់ប្រទេសផ្សេងៗទេ។ \nសម្រាប់ខេត្តព្រះសីហនុ Wellness Tourism ក៏មានសក្តានុពលខ្ពស់ ដោយសារខេត្តមានធនធានធម្មជាតិ និងបរិយាកាសឆ្នេរសមុទ្រ ដែលអាចបង្កើតជាផលិតផលទេសចរណ៍ដែលភ្ជាប់សុខភាពជាមួយធម្មជាតិ។ ការដើរតាមឆ្នេរ ការហាត់ប្រាណនៅតំបន់ធម្មជាតិ សកម្មភាពកីឡាទឹក និងកម្មវិធីសម្រាកកាយ និងផ្លូវចិត្ត អាចក្លាយជាផ្នែកមួយនៃបទពិសោធន៍ទេសចរណ៍ប្រកបដោយគុណភាព។ \nអត្ថបទដោយ៖ សុភ័ក្រ្ត \n ថតដោយ៖ វីឆាត","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"12119","languageVersionId":"2667","visibilityVersion":"7","versionToken":"a1.xQaVShXY9kor2O_9JvJxXfa3Tb-L9V6hQDblPZm8Bk8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-06T02:02:21Z"}