{"asset":"news","key":"9576","locale":"km","id":"news:9576:km","entityId":"news:9576","canonicalUrl":"https://www.kps-tv.com/km/news/detail/9576","state":"ready","title":"សូមជ្រាបជាដំណឹង! ផ្អាកការធ្វើចរាចរណ៍រថយន្តធុនធំគ្រប់ប្រភេទ នៅមុននិងក្រោយបុណ្យភ្ជុំបិណ្ឌ ចំនួន៣ថ្ងៃ ","summary":"ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានចេញគោលការណ៍ណែនាំ ចំពោះរថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកការធ្វើចរាចរណ៍នៅមុន និងក្រោយពិធី បុណ្យភ្ជុំបិណ្ឌ ចំនួន៣ថ្ងៃ។ ក្នុងគោលការណ៍ណែនាំ ឯកឧត្តមអភិសន្តិបណ្ឌិត បានអំពាវនាវដល់អ្នកដំណើរទាំងអស់ ត្រូវបន្តស្មារតីគោរពច្បាប់ចរាចរណ៍ បើកបរប្រុងប្រយ័ត្ន មានអធ្យាស្រ័យដល់គ្នា និងត្រូវគោរពតាមការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍។","body":"ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានចេញគោលការណ៍ណែនាំ ចំពោះរថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកការធ្វើចរាចរណ៍នៅមុន និងក្រោយពិធី បុណ្យភ្ជុំបិណ្ឌ ចំនួន៣ថ្ងៃ។\nក្នុងគោលការណ៍ណែនាំ ឯកឧត្តមអភិសន្តិបណ្ឌិត បានអំពាវនាវដល់អ្នកដំណើរទាំងអស់ ត្រូវបន្តស្មារតីគោរពច្បាប់ចរាចរណ៍ បើកបរប្រុងប្រយ័ត្ន មានអធ្យាស្រ័យដល់គ្នា និងត្រូវគោរពតាមការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍។\nជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីនគរបាលចរាចរណ៍ ត្រូវយកចិត្តទុកដាក់សម្រួល ចរាចរណ៍ជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមច្រកផ្លូវចេញពីរាជធានីភ្នំពេញ តំបន់មានផ្លូវប្រសព្វ និងស្ពានធំៗផងដែរ៕\nដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10942","languageVersionId":"2457","visibilityVersion":"9","versionToken":"a1.w_sAlJ5EmKd6ti635f3PGCwYXqwYlzrgi-UC_RzfWDk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-06T02:19:23Z"}