{"asset":"news","key":"9577","locale":"km","id":"news:9577:km","entityId":"news:9577","canonicalUrl":"https://www.kps-tv.com/km/news/detail/9577","state":"ready","title":"កម្ពុជា-វៀតណាម ចុះអនុស្សរណៈសាងសង់ «សាលាមិត្តភាព» តម្លៃ ៨លានដុល្លារ នៅរាជធានីភ្នំពេញ","summary":"រដ្ឋាភិបាល និងប្រជាជនវៀតណាម បានសម្រេចផ្តល់ជំនួយឥតសំណងជាថវិកាសរុបចំនួន ៨លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងសាងសង់ និងកែលម្អ «សាលាមិត្តភាពកម្ពុជា-វៀតណាម»។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់គ្នានេះ បានប្រព្រឹត្តទៅនាទីក្រុងហូជីមិញ កាលពីរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និងឧត្តមសេនីយ៍ទោ វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលវៀតណាម។","body":"រដ្ឋាភិបាល និងប្រជាជនវៀតណាម បានសម្រេចផ្តល់ជំនួយឥតសំណងជាថវិកាសរុបចំនួន ៨លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងសាងសង់ និងកែលម្អ «សាលាមិត្តភាពកម្ពុជា-វៀតណាម»។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់គ្នានេះ បានប្រព្រឹត្តទៅនាទីក្រុងហូជីមិញ កាលពីរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និងឧត្តមសេនីយ៍ទោ វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលវៀតណាម។នេះបើយោងតាមប្រភពពីរដ្ឋបាលរាជធានីភ្នំពេញ\nគម្រោងស្ថាបត្យកម្មអប់រំដ៏ធំនេះ នឹងត្រូវចំណាយពេលសាងសង់ប្រមាណ ១ឆ្នាំ ដោយបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញជាអ្នកទទួលបន្ទុកផ្ទាល់។ កិច្ចខិតខំប្រឹងប្រែងនេះរួមមាន ការសាងសង់បន្ទប់សិក្សាថ្មីចំនួន ៨០បន្ទប់ បន្ទប់ពិសោធន៍ ១ និងបន្ទប់កុំព្យូទ័រ ១ សម្រាប់កម្រិតបឋមសិក្សា ព្រមទាំងបន្ទប់សិក្សា ២៤បន្ទប់ បន្ទប់ពិសោធន៍ ១ និងបន្ទប់កុំព្យូទ័រ ១ សម្រាប់កម្រិតអនុវិទ្យាល័យ។ បន្ថែមពីនេះ នឹងមានការជួសជុលបន្ទប់រៀនចំនួន ១៥បន្ទប់ក្នុងអគារសម្តេចតេជោ ព្រមទាំងការកសាងអគារកីឡាពហុបំណង ១ និងអគាររដ្ឋបាលរួម ១ រួមជាមួយការបំពាក់បរិក្ខារទំនើបៗ ដើម្បីបម្រើដល់ការសិក្សារបស់សិស្ស និងលោកគ្រូអ្នកគ្រូជាង ៥,៥០០នាក់។\nលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំការងារបុរេលក្ខខណ្ឌរួចរាល់ជាស្រេច ដូចជាការរុះរើអគារចាស់ រៀបចំការដ្ឋាន និងតប្រព័ន្ធទឹកភ្លើង ដើម្បីធានាឱ្យដំណើរការសាងសង់ប្រព្រឹត្តទៅដោយរលូន។ ជាមួយគ្នានេះ លោកអភិបាល ឃួង ស្រេង ក៏បានពាំនាំនូវសារសាកសួរទុក្ខ និងការអបអរសាទរយ៉ាងកក់ក្តៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះថ្នាក់ដឹកនាំ និងនាយទាហានវៀតណាម ក្នុងឱកាសខួបលើកទី៨១ នៃទិវាបុណ្យជាតិវៀតណាមផងដែរ។\nដោយ៖ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10856","languageVersionId":"2454","visibilityVersion":"6","versionToken":"a1.NxjNl8GNxdCReYRuX-whQ3DVGSpaKOwiXLAsKisChO8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-06T02:48:24Z"}