{"asset":"news","key":"9579","locale":"km","id":"news:9579:km","entityId":"news:9579","canonicalUrl":"https://www.kps-tv.com/km/news/detail/9579","state":"ready","title":"កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវេទិកា«បញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ ឆ្នាំ២០២៦» ទទួលស្វាគមន៍ភ្ញៀវមកពីបណ្ដាប្រទេសនានាលើពិភពលោក! ","summary":"កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវេទិកា បញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសាំងគ្រីឡាភ្នំពេញ។ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នាយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា វេទិកានេះ គឺជាវេទិកា អន្តរជាតិប្រចាំឆ្នាំរបស់គណៈកម្មាធិការប្រតិបត្តិបច្ចេកវិទ្យានៃ UNFCCC ដែលផ្តោតលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រដល់សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នៅតាមវិស័យសំខាន់ៗ។","body":"កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវេទិកា បញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសាំងគ្រីឡាភ្នំពេញ។\nតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នាយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា វេទិកានេះ គឺជាវេទិកា អន្តរជាតិប្រចាំឆ្នាំរបស់គណៈកម្មាធិការប្រតិបត្តិបច្ចេកវិទ្យានៃ UNFCCC ដែលផ្តោតលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រដល់សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នៅតាមវិស័យសំខាន់ៗ។ វេទិកានេះត្រូវបានរំពឹងថា នឹងមានការចូលរួមពីគណៈប្រតិភូប្រមាណ២០០នាក់ ដែលមកពីប្រទេសកំពុងអភិវឌ្ឍ ជាពិសេសប្រទេសអភិវឌ្ឍតិចតួច(LDCs) និងរដ្ឋកំពុងអភិវឌ្ឍកោះតូចៗ(SIDS) រួមជាមួយតំណាងរដ្ឋាភិបាលអង្គការអន្តរជាតិ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន និងដៃគូអភិវឌ្ឍ។\nសូមជម្រាបថា ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្ត យុទ្ធសាស្ត្រការទូតបរិស្ថាន ក្នុងគោលបំណងលើកកម្ពស់ កិត្យានុភាពរបស់ប្រទេសលើឆាកអន្តរជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ជាពិសេស ជាមួយលេខាធិការដ្ឋានUNFCCCនិងដៃគូអភិវឌ្ឍក្នុងការអនុវត្តអនុសញ្ញា UNFCCC កិច្ចព្រមព្រៀងប៉ារីស និងការជំរុញការប្រើប្រាស់ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ៕\nដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10854","languageVersionId":"2448","visibilityVersion":"6","versionToken":"a1.tGG3mEXgul9W-cXJ9t2CblrdRy1kLXmR4GJJPHmlIT8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-06T02:55:12Z"}