{"asset":"news","key":"9582","locale":"km","id":"news:9582:km","entityId":"news:9582","canonicalUrl":"https://www.kps-tv.com/km/news/detail/9582","state":"ready","title":"ចំណាត់ការរបស់អាជ្ញាធរស្រុកស្វាយទាប ទទួលបានការសាទរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកធ្វើដំណើរឆ្លងកាត់ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន  ","summary":"លោក ជា ហ៊ន អភិបាលស្រុកស្វាយទាប បានដឹកនាំក្រុមការងារចម្រុះចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលលំហូរចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រស្រុកស្វាយទាប សំដៅលើកកម្ពស់សោភណភាព និងធានាសុវត្ថិភាពជូនសាធារណជនកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ។ នាឱកាសនោះ លោកអភិបាលស្រុក បានគូសបញ្ជាក់ថា ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ គឺជាភារកិច្ចចាំបាច់ដែលត្រូវអនុវត្ត ដើម្បីធានាបាននូវរបៀបរៀបរយល្អ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាព។","body":"លោក ជា ហ៊ន អភិបាលស្រុកស្វាយទាប បានដឹកនាំក្រុមការងារចម្រុះចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលលំហូរចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រស្រុកស្វាយទាប សំដៅលើកកម្ពស់សោភណភាព និងធានាសុវត្ថិភាពជូនសាធារណជនកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ។\n នាឱកាសនោះ លោកអភិបាលស្រុក បានគូសបញ្ជាក់ថា ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ គឺជាភារកិច្ចចាំបាច់ដែលត្រូវអនុវត្ត ដើម្បីធានាបាននូវរបៀបរៀបរយល្អ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាព។\n ប្រតិបត្តិការនេះបានផ្ដោតសំខាន់លើតំបន់ទីប្រជុំជនផ្សារប្រសូតិ ស្ថិតក្នុងឃុំកណ្ដៀងរាយ ដែលកន្លងមកមានបងប្អូនអាជីវករមួយចំនួនបានដាក់តាំងទំនិញ តសំយាប និងសាងសង់សំណង់រឹងរំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ព្រមទាំងលើគម្របប្រព័ន្ធលូ។ សកម្មភាពទាំងនេះ បានបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង និងបង្កហានិភ័យខ្ពស់ដល់គ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។\n លោកអភិបាលស្រុក បានបន្ថែមទៀតថា ទោះបីជាអាជ្ញាធរមិនចង់ឱ្យប៉ះពាល់ដល់មុខរបរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងណាក្ដី ប៉ុន្តែដើម្បីប្រយោជន៍រួម និងសុវត្ថិភាពសាធារណៈ ការចុះរៀបចំនិងកែសម្រួលឡើងវិញនេះ គឺជាវិធានការដែលមិនអាចខកខានបានឡើយ។\n ជាមួយគ្នានេះ ក្រុមការងារបានចុះណែនាំ អប់រំ និងរៀបចំកែលម្អឱ្យមានរបៀបរៀបរយឡើងវិញ ដើម្បីធានាថាទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈត្រូវបានប្រើប្រាស់ពេញលេញដោយគ្មានការរាំងស្ទះ។ វិធានការនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះ និងបង្ការគ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10992","languageVersionId":"2445","visibilityVersion":"7","versionToken":"a1.QCcH25ZSr0meopNIik83dfIr45SLc3fAsGAHMc4LqQ8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-06T03:13:50Z"}