# ចំណាត់ការរបស់អាជ្ញាធរស្រុកស្វាយទាប ទទួលបានការសាទរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកធ្វើដំណើរឆ្លងកាត់ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន  

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9582>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"10992","languageVersionId":"2445","visibilityVersion":"7","versionToken":"a1.QCcH25ZSr0meopNIik83dfIr45SLc3fAsGAHMc4LqQ8"}

Original publication: 2026-10-06T03:13:50Z

លោក ជា ហ៊ន អភិបាលស្រុកស្វាយទាប បានដឹកនាំក្រុមការងារចម្រុះចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលលំហូរចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រស្រុកស្វាយទាប សំដៅលើកកម្ពស់សោភណភាព និងធានាសុវត្ថិភាពជូនសាធារណជនកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ។ នាឱកាសនោះ លោកអភិបាលស្រុក បានគូសបញ្ជាក់ថា ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ គឺជាភារកិច្ចចាំបាច់ដែលត្រូវអនុវត្ត ដើម្បីធានាបាននូវរបៀបរៀបរយល្អ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាព។

លោក ជា ហ៊ន អភិបាលស្រុកស្វាយទាប បានដឹកនាំក្រុមការងារចម្រុះចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលលំហូរចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រស្រុកស្វាយទាប សំដៅលើកកម្ពស់សោភណភាព និងធានាសុវត្ថិភាពជូនសាធារណជនកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ។
 នាឱកាសនោះ លោកអភិបាលស្រុក បានគូសបញ្ជាក់ថា ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ គឺជាភារកិច្ចចាំបាច់ដែលត្រូវអនុវត្ត ដើម្បីធានាបាននូវរបៀបរៀបរយល្អ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាព។
 ប្រតិបត្តិការនេះបានផ្ដោតសំខាន់លើតំបន់ទីប្រជុំជនផ្សារប្រសូតិ ស្ថិតក្នុងឃុំកណ្ដៀងរាយ ដែលកន្លងមកមានបងប្អូនអាជីវករមួយចំនួនបានដាក់តាំងទំនិញ តសំយាប និងសាងសង់សំណង់រឹងរំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ព្រមទាំងលើគម្របប្រព័ន្ធលូ។ សកម្មភាពទាំងនេះ បានបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង និងបង្កហានិភ័យខ្ពស់ដល់គ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
 លោកអភិបាលស្រុក បានបន្ថែមទៀតថា ទោះបីជាអាជ្ញាធរមិនចង់ឱ្យប៉ះពាល់ដល់មុខរបរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងណាក្ដី ប៉ុន្តែដើម្បីប្រយោជន៍រួម និងសុវត្ថិភាពសាធារណៈ ការចុះរៀបចំនិងកែសម្រួលឡើងវិញនេះ គឺជាវិធានការដែលមិនអាចខកខានបានឡើយ។
 ជាមួយគ្នានេះ ក្រុមការងារបានចុះណែនាំ អប់រំ និងរៀបចំកែលម្អឱ្យមានរបៀបរៀបរយឡើងវិញ ដើម្បីធានាថាទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈត្រូវបានប្រើប្រាស់ពេញលេញដោយគ្មានការរាំងស្ទះ។ វិធានការនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះ និងបង្ការគ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


