{"asset":"news","key":"9585","locale":"km","id":"news:9585:km","entityId":"news:9585","canonicalUrl":"https://www.kps-tv.com/km/news/detail/9585","state":"ready","title":"ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដាក់ចេញផែនការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ចរាចរណ៍ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ","summary":"នគរបាលខេត្តតាកែវប្រជុំនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយផែនការសន្តិសុខ សណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។","body":"នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការសម្រួលចរាចរណ៍តាមដងផ្លូវ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។\nកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកស្នងការរង លោក-លោកស្រីប្រធានផែនការងារជំនាញ លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុក និងលោកអធិការរងទទួលផែនការងារសន្តិសុខ ព្រហ្មទណ្ឌ គ្រឿងញៀន សណ្ដាប់ធ្នាប់ និងអត្តសញ្ញាណកម្មផងដែរ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10993","languageVersionId":"2484","visibilityVersion":"6","versionToken":"a1.vt51Kz4cbz1fVl5GEWDiV82W3blYkHowQ2x_vfSgp5A"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-06T03:52:14Z"}