{"asset":"news","key":"9604","locale":"km","id":"news:9604:km","entityId":"news:9604","canonicalUrl":"https://www.kps-tv.com/km/news/detail/9604","state":"ready","title":"រដ្ឋមន្រ្តីអធិការកិច្ច ណែនាំដោះស្រាយបណ្ដឹងរបស់ពលរដ្ឋ ឱ្យបានហ្មត់ចត់ ឈរលើគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌! ","summary":"នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើករណីបណ្តឹងរបស់ប្រជាពលរដ្ឋ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៅទីស្ដីការក្រសួង។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ បានរាយការណ៍ជូន អង្គប្រជុំយ៉ាងលម្អិតអំពីវឌ្ឍនភាពនៃការពិនិត្យ និងស្រាវជ្រាវករណីបណ្តឹងខាងលើ សំដៅប្រមូលនូវព័ត៌មានគ្រប់ជ្រុងជ្រោយ និងធាតុចូលសំខាន់ៗ សម្រាប់ជាមូលដ្ឋានក្នុងការដោះស្រាយឱ្យបានត្រឹមត្រូវ។","body":"នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើករណីបណ្តឹងរបស់ប្រជាពលរដ្ឋ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៅទីស្ដីការក្រសួង។ \n\n ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ បានរាយការណ៍ជូន អង្គប្រជុំយ៉ាងលម្អិតអំពីវឌ្ឍនភាពនៃការពិនិត្យ និងស្រាវជ្រាវករណីបណ្តឹងខាងលើ សំដៅប្រមូលនូវព័ត៌មានគ្រប់ជ្រុងជ្រោយ និងធាតុចូលសំខាន់ៗ សម្រាប់ជាមូលដ្ឋានក្នុងការដោះស្រាយឱ្យបានត្រឹមត្រូវ។\n ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់ពិនិត្យ និងដោះស្រាយករណីបណ្តឹងនេះឱ្យបានហ្មត់ចត់ ដោយឈរលើគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងគណនេយ្យភាព និងពន្លឿននីតិវិធី និងយន្តការដោះស្រាយឱ្យបានឆាប់រហ័ស ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងស្របតាមស្មារតី «យុទ្ធសាស្ត្រ ព៤ជ៤» របស់ក្រសួង សំដៅធានាបាននូវយុត្តិធម៌ តម្លាភាព និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើយន្តការដោះស្រាយបណ្ដឹងរបស់ក្រសួងអធិការកិច្ច៕ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10847","languageVersionId":"2425","visibilityVersion":"6","versionToken":"a1.70OgY-bLvOyez0OyqeGuGh9ZcqMBQD85kTMQIDTxGHI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-06T10:05:35Z"}