{"asset":"news","key":"9612","locale":"km","id":"news:9612:km","entityId":"news:9612","canonicalUrl":"https://www.kps-tv.com/km/news/detail/9612","state":"ready","title":"សម្ដេចធិបតី «ពេទ្យមិនមែនជាទេវតា ប៉ុន្ដែធ្វើបេសកកម្មឱ្យទេវតា»","summary":"សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានរម្លឹកថា គុណភាពធនធានមនុស្សនៅក្នុងវិស័យសុខាភិបាល មានទំនាក់ទំនងដោយផ្ទាល់ជាមួយសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពអ្នកជំនាញសុខាភិបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថា អ្នកប្រកបវិជ្ជាជីវៈមានចំណេះដឹង និងជំនាញគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច។","body":"សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានរម្លឹកថា គុណភាពធនធានមនុស្សនៅក្នុងវិស័យសុខាភិបាល មានទំនាក់ទំនងដោយផ្ទាល់ជាមួយសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពអ្នកជំនាញសុខាភិបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថា អ្នកប្រកបវិជ្ជាជីវៈមានចំណេះដឹង និងជំនាញគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច។\nសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា «ពេទ្យមិនមែនជាទេវតា ប៉ុន្ដែធ្វើបេសកកម្មឱ្យទេវតា» ដោយសំដៅលើតួនាទីដ៏សំខាន់របស់អ្នកប្រកបវិជ្ជាជីវៈពេទ្យ ក្នុងការជួយព្យាបាលអ្នកជំងឺឱ្យជាសះស្បើយ ជួយអ្នកជំងឺដែលមានស្ថានភាពធ្ងន់ឱ្យបានធូរស្រាល និងជួយសង្គ្រោះជីវិតអ្នកដែលកំពុងប្រឈមនឹងគ្រោះថ្នាក់។ តួនាទីនេះតម្រូវឱ្យអ្នកជំនាញសុខាភិបាលមានទាំងសមត្ថភាព និងការទទួលខុសត្រូវខ្ពស់។\nសម្ដេចធិបតីបានបញ្ជាក់ថា ដោយសារវិស័យសុខាភិបាលពាក់ព័ន្ធនឹងជីវិតមនុស្ស ការអភិវឌ្ឍធនធានមនុស្សត្រូវផ្តោតលើចំណេះដឹង ជំនាញ និងស្មារតីទទួលខុសត្រូវវិជ្ជាជីវៈ។ ការមានបុគ្គលិកសុខាភិបាលប្រកបដោយគុណភាព នឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការព្យាបាល និងធានាការផ្តល់សេវាសុខាភិបាលកាន់តែមានគុណភាពជូនប្រជាពលរដ្ឋ៕","contentScope":"full","proof":{"publishedSourceRevision":"4","publishedWorkingVersionId":"10842","languageVersionId":"2410","visibilityVersion":"6","versionToken":"a1.Vh8Y2A_Wf-uSI-TnQ-UdrEO4l0oXgFHBSP3fLYZbztQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-07T03:25:43Z"}