{"asset":"news","key":"9614","locale":"km","id":"news:9614:km","entityId":"news:9614","canonicalUrl":"https://www.kps-tv.com/km/news/detail/9614","state":"ready","title":"សម្ដេចធិបតី៖ អាម៉េរិកជំរុញឱ្យថៃបញ្ឈប់សកម្មភាពបង្កើនកម្ដៅ និងដោះស្រាយបញ្ហាតាម JBC","summary":"សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កាលពីបីថ្ងៃមុន ឧបការីរបស់ទូតអាម៉េរិកបានចូលជួបសម្ដេចជាបន្ទាន់ និងជម្រាបថា រដ្ឋមន្ត្រីការបរទេសអាម៉េរិកបានពិភាក្សាជាមួយភាគីថៃរួចហើយ ដោយស្នើឱ្យថៃបញ្ឈប់សកម្មភាពដែលអាចបង្កើនភាពតានតឹង ឬបង្ហាញពីការវាតទីយកទឹកដីកម្ពុជា។ ភាគីអាម៉េរិកក៏បានស្នើឱ្យអនុវត្ត KL Accord តាមរយៈការវាស់វែងដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងប្រើយន្តការ JBC ជាយន្តការសំខាន់។","body":"សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កាលពីបីថ្ងៃមុន ឧបការីរបស់ទូតអាម៉េរិកបានចូលជួបសម្ដេចជាបន្ទាន់ និងជម្រាបថា រដ្ឋមន្ត្រីការបរទេសអាម៉េរិកបានពិភាក្សាជាមួយភាគីថៃរួចហើយ ដោយស្នើឱ្យថៃបញ្ឈប់សកម្មភាពដែលអាចបង្កើនភាពតានតឹង ឬបង្ហាញពីការវាតទីយកទឹកដីកម្ពុជា។ ភាគីអាម៉េរិកក៏បានស្នើឱ្យអនុវត្ត KL Accord តាមរយៈការវាស់វែងដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងប្រើយន្តការ JBC ជាយន្តការសំខាន់។\n\n សម្ដេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនដែលធ្វើសកម្មភាពបង្កើនកម្ដៅនោះឡើយ ហើយបានប្រកាន់ខ្ជាប់នូវការអត់ធ្មត់ជាបន្តបន្ទាប់។ ក្នុងជំនួបនោះ សម្ដេចធិបតីក៏បានស្នើឱ្យសហរដ្ឋអាម៉េរិក ដែលបានជួយសម្របសម្រួលឱ្យមាន KL Accord បន្តជួយជំរុញឱ្យមានការវាស់វែងតាមយន្តការ JBC ដើម្បីឱ្យបញ្ហាព្រំដែនអាចត្រូវបានដោះស្រាយដោយសន្តិវិធី និងស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។\n\n សម្ដេចធិបតីបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងដែលបានធ្វើឡើងកាលពីខែ១២ មិនត្រូវបានបោះបង់ចោលឡើយ ហើយកម្ពុជានៅតែបន្តប្រើប្រាស់យន្តការការទូត និងផ្លូវច្បាប់។ កម្ពុជានឹងបន្តដោះស្រាយតាមយន្តការទ្វេភាគីជាមុន រួមទាំងការប្រើប្រាស់យន្តការ JBC ហើយប្រសិនបើយន្តការទ្វេភាគីមិនអាចសម្រេចបាន កម្ពុជានឹងប្រើប្រាស់ផ្លូវច្បាប់ពាក់ព័ន្ធ និងយន្តការតាម UNCLOS ដើម្បីស្វែងរកដំណោះស្រាយ៕","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10720","languageVersionId":"2175","visibilityVersion":"6","versionToken":"a1.zLTTGwRtRUPTvY5TvHaHUTxjkmyZaD6SvPer4QNT6H4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-07T03:48:12Z"}