# សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសជាថ្មីមិនអនុញ្ញាតការវិនិយោគផលិត Vape និងដាំកញ្ឆានៅកម្ពុជាឡើយ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9618>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"5","publishedWorkingVersionId":"10840","languageVersionId":"2404","visibilityVersion":"9","versionToken":"a1.nPBbDzHU2_kb3gfYQqH88go7fm5OiRViO39rClxw-XY"}

Original publication: 2026-10-07T06:18:44Z

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជំហរយ៉ាងច្បាស់ថា កម្ពុជានឹងមិនអនុញ្ញាតឱ្យមានគម្រោងវិនិយោគផលិតបារីអេឡិចត្រូនិក (Vape) ឬដាំកញ្ឆានៅក្នុងប្រទេសឡើយ ទោះបីសម្រាប់នាំចេញ ឬប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រក៏ដោយ។ ការប្រកាសនេះធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ក្នុងពិធីអបអរសាទរខួប ៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅមណ្ឌលសន្និបាត និងពិព័រណ៍ អូស៊ីអាយស៊ី (OCIC) រាជធានីភ្នំពេញ។

សម្តេចធិបតីបានឱ្យដឹងថា សម្តេចបានណែនាំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ មិនឱ្យទទួលយកគម្រោងផលិត Vape ដោយសារការត្រួតពិនិត្យ និងគ្រប់គ្រងការនាំចូលផលិតផលនេះមានភាពស្មុគស្មាញរួចទៅហើយ។
 ចំពោះកញ្ឆា សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ជំហរមិនគាំទ្រការដាំកញ្ឆានៅកម្ពុជាមានតាំងពីមុនពេលកាន់តំណែង ហើយសំណើពីក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុនចិន ដែលស្នើឱ្យកែប្រែច្បាប់ ដើម្បីដាំកញ្ឆាសម្រាប់នាំចេញទៅប្រទេសដទៃ ក៏មិនត្រូវបានយល់ព្រមឡើយ។
សម្តេចធិបតីបានពន្យល់ថា ការមិនអនុញ្ញាតនេះផ្អែកលើការព្រួយបារម្ភអំពីសមត្ថភាពគ្រប់គ្រង និងហានិភ័យដែលអាចបង្កឱ្យការប្រើប្រាស់កញ្ឆារីករាលដាលចូលក្នុងសង្គម។ សម្តេចបានលើកបទពិសោធន៍ប្រទេសជិតខាងដែលធ្លាប់អនុញ្ញាតការប្រើប្រាស់កញ្ឆាសម្រាប់វេជ្ជសាស្ត្រ ប៉ុន្តែការប្រើប្រាស់បានរីករាលដាលលើសពីគោលបំណងដើម រហូតត្រូវរឹតបន្តឹងច្បាប់ឡើងវិញ។ ដូច្នេះ សម្តេចធិបតីបានសង្កត់ធ្ងន់ថា កម្ពុជានឹងមិនបើកផ្លូវឱ្យមានការផលិត Vape ឬការដាំកញ្ឆាឡើយ ដើម្បីចៀសវាងផលប៉ះពាល់ដែលអាចកើតមានចំពោះសង្គម និងប្រជាពលរដ្ឋ៕

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References