{"asset":"news","key":"9632","locale":"km","id":"news:9632:km","entityId":"news:9632","canonicalUrl":"https://www.kps-tv.com/km/news/detail/9632","state":"ready","title":"IMF ជំរុញប្រទេសនានាពន្លឿនការគ្រប់គ្រងបំណុល និងផលប៉ះពាល់ពី AI","summary":"អគ្គនាយក IMF លោកស្រី Kristalina Georgieva ថ្លែងនៅសិង្ហបុរី ជំរុញការកាត់បន្ថយបំណុល និងដោះស្រាយវិសមភាព និងបញ្ហាប្រឈមពី AI មុនកិច្ចប្រជុំប្រចាំឆ្នាំនៅបាងកក។","body":"អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានអំពាវនាវឱ្យប្រទេសទាំងអ្នកមាន និងប្រទេសក្រីក្រ បង្កើនល្បឿនក្នុងការចាត់វិធានការកាត់បន្ថយបំណុល និងដោះស្រាយវិសមភាពដែលកំពុងកើនឡើង។ ការអំពាវនាវនេះធ្វើឡើង ខណៈសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងសម្ពាធជាច្រើនក្នុងពេលតែមួយ ពីការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) បំណុលកម្រិតខ្ពស់ និងផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន។\nថ្លែងនៅប្រទេសសិង្ហបុរី មុនកិច្ចប្រជុំរដូវស្លឹកឈើជ្រុះរបស់ IMF និងធនាគារពិភពលោក លោកស្រី Kristalina Georgieva បានលើកឡើងថា អ្នកបង្កើតគោលនយោបាយសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងការសម្រេចចិត្តដ៏លំបាកមួយចំនួន ហើយមិនអាចបន្តពន្យារពេលការចាត់វិធានការចាំបាច់បានទៀតឡើយ។ លោកស្រីបានបញ្ជាក់ថា ប្រទេសនានាមានឧបករណ៍គោលនយោបាយសម្រាប់ដោះស្រាយបញ្ហារួចហើយ ដូច្នេះគួរប្រើប្រាស់ឱ្យបានប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។\nកិច្ចប្រជុំដែលនឹងធ្វើឡើងនៅទីក្រុងបាងកក នឹងមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃប្រទេសសមាជិក IMF ចំនួន ១៩១។ កិច្ចប្រជុំនេះនឹងផ្តោតលើការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងការពិភាក្សាអំពីយុទ្ធសាស្ត្រដែលអាចជួយពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10918","languageVersionId":"2640","visibilityVersion":"5","versionToken":"a1.xr3z-ceYUdL30SqVN8KLfupjdu17uLqpnakHCDrO3nc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-07T09:54:28Z"}