{"asset":"news","key":"9662","locale":"km","id":"news:9662:km","entityId":"news:9662","canonicalUrl":"https://www.kps-tv.com/km/news/detail/9662","state":"ready","title":"ក្រសួងឧស្សាហកម្ម ជំរុញការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាជប៉ុនក្នុងវិស័យទឹកស្អាតរបស់កម្ពុជា! ","summary":"នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូទីក្រុងគីតាឃ៊្យូស៊ូ ប្រទេសជប៉ុន ដឹកនាំដោយលោក Keisuke Tachi អភិបាលរងក្រុង ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត ការផ្ទេរបច្ចេកវិទ្យា និងការវិនិយោគ នៅទីស្ដីការក្រសួង។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា«ទឹកស្អាតជាអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសហគមន៍» និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុនបង្កើនការវិនិយោគ និងនាំយកបច្ចេកវិទ្យាមកកម្ពុជា ជាពិសេសដើម្បីគាំទ្រប្រតិបត្តិករទឹកស្អាតឯកជន និងពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ថ្មីៗបន្ថែមទៀត៕","body":"នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូទីក្រុងគីតាឃ៊្យូស៊ូ ប្រទេសជប៉ុន ដឹកនាំដោយលោក Keisuke Tachi អភិបាលរងក្រុង ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត ការផ្ទេរបច្ចេកវិទ្យា និងការវិនិយោគ នៅទីស្ដីការក្រសួង។ \n\n ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា«ទឹកស្អាតជាអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសហគមន៍» និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុនបង្កើនការវិនិយោគ និងនាំយកបច្ចេកវិទ្យាមកកម្ពុជា ជាពិសេសដើម្បីគាំទ្រប្រតិបត្តិករទឹកស្អាតឯកជន និងពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ថ្មីៗបន្ថែមទៀត៕ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10826","languageVersionId":"2370","visibilityVersion":"5","versionToken":"a1.a7Btmpkingyf6-EUzJmzXPU_4b5gpRfXrv60LIOmtYQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-08T02:10:20Z"}