# ក្រសួងឧស្សាហកម្ម ជំរុញការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាជប៉ុនក្នុងវិស័យទឹកស្អាតរបស់កម្ពុជា! 

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9662>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"10826","languageVersionId":"2370","visibilityVersion":"5","versionToken":"a1.a7Btmpkingyf6-EUzJmzXPU_4b5gpRfXrv60LIOmtYQ"}

Original publication: 2026-10-08T02:10:20Z

នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូទីក្រុងគីតាឃ៊្យូស៊ូ ប្រទេសជប៉ុន ដឹកនាំដោយលោក Keisuke Tachi អភិបាលរងក្រុង ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត ការផ្ទេរបច្ចេកវិទ្យា និងការវិនិយោគ នៅទីស្ដីការក្រសួង។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា«ទឹកស្អាតជាអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសហគមន៍» និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុនបង្កើនការវិនិយោគ និងនាំយកបច្ចេកវិទ្យាមកកម្ពុជា ជាពិសេសដើម្បីគាំទ្រប្រតិបត្តិករទឹកស្អាតឯកជន និងពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ថ្មីៗបន្ថែមទៀត៕

នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូទីក្រុងគីតាឃ៊្យូស៊ូ ប្រទេសជប៉ុន ដឹកនាំដោយលោក Keisuke Tachi អភិបាលរងក្រុង ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត ការផ្ទេរបច្ចេកវិទ្យា និងការវិនិយោគ នៅទីស្ដីការក្រសួង។ 

 ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា«ទឹកស្អាតជាអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសហគមន៍» និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុនបង្កើនការវិនិយោគ និងនាំយកបច្ចេកវិទ្យាមកកម្ពុជា ជាពិសេសដើម្បីគាំទ្រប្រតិបត្តិករទឹកស្អាតឯកជន និងពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ថ្មីៗបន្ថែមទៀត៕ដោយ៖ ស្រីពី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


