{"asset":"news","key":"9679","locale":"km","id":"news:9679:km","entityId":"news:9679","canonicalUrl":"https://www.kps-tv.com/km/news/detail/9679","state":"ready","title":"មន្ត្រីជលផលរួមជាមួយអង្គការ FFI ចុះពិនិត្យទីតាំងរៀបចំបច្ចេកទេសចិញ្ចឹមគ្រំចំពុះទា នៅសហគមន៍នេសាទពាមក្រសោបខេត្តកោះកុង","summary":"នៅថ្ងៃទី៧ ខែតុលា មន្ត្រីជលផល តំណាង FFI និងគណៈកម្មការសហគមន៍ពាមក្រសោប ចុះពិនិត្យបង្គោលបេតុង និងប្រព័ន្ធបណ្ដែតសម្រាប់ចិញ្ចឹមគ្រំចំពុះទា ឱ្យមានបច្ចេកទេសត្រឹមត្រូវ និងនិរន្តរភាព។","body":"កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ លោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប បានអញ្ជើញចូលរួមចុះពិនិត្យទីតាំងជាក់ស្ដែង ក្នុងការទម្លាក់បង្គោលបេតុង (ស៊ីម៉ងត៍) និងប្រព័ន្ធបណ្ដែត សម្រាប់គម្រោងអនុវត្តវារីវប្បកម្មល្អក្នុងការចិញ្ចឹមគ្រំចំពុះទា ស្ថិតក្នុងសហគមន៍នេសាទពាមក្រសោប។\n បេសកកម្មនេះ មានការចូលរួមសហការពីតំណាងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) ព្រមទាំងគណៈកម្មការសហគមន៍នេសាទពាមក្រសោប ក្នុងគោលបំណងធានាឱ្យបាននូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធចិញ្ចឹមគ្រំប្រកបដោយបច្ចេកទេសត្រឹមត្រូវ និងនិរន្តរភាព៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10998","languageVersionId":"2622","visibilityVersion":"6","versionToken":"a1.rZ7IJTkMBn5jalLyM8dMSwLzG4iEVniRXP7-udqqW-w"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-08T03:42:48Z"}