# មន្ត្រីជលផលរួមជាមួយអង្គការ FFI ចុះពិនិត្យទីតាំងរៀបចំបច្ចេកទេសចិញ្ចឹមគ្រំចំពុះទា នៅសហគមន៍នេសាទពាមក្រសោបខេត្តកោះកុង

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9679>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"10998","languageVersionId":"2622","visibilityVersion":"6","versionToken":"a1.rZ7IJTkMBn5jalLyM8dMSwLzG4iEVniRXP7-udqqW-w"}

Original publication: 2026-10-08T03:42:48Z

នៅថ្ងៃទី៧ ខែតុលា មន្ត្រីជលផល តំណាង FFI និងគណៈកម្មការសហគមន៍ពាមក្រសោប ចុះពិនិត្យបង្គោលបេតុង និងប្រព័ន្ធបណ្ដែតសម្រាប់ចិញ្ចឹមគ្រំចំពុះទា ឱ្យមានបច្ចេកទេសត្រឹមត្រូវ និងនិរន្តរភាព។

កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ លោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប បានអញ្ជើញចូលរួមចុះពិនិត្យទីតាំងជាក់ស្ដែង ក្នុងការទម្លាក់បង្គោលបេតុង (ស៊ីម៉ងត៍) និងប្រព័ន្ធបណ្ដែត សម្រាប់គម្រោងអនុវត្តវារីវប្បកម្មល្អក្នុងការចិញ្ចឹមគ្រំចំពុះទា ស្ថិតក្នុងសហគមន៍នេសាទពាមក្រសោប។
 បេសកកម្មនេះ មានការចូលរួមសហការពីតំណាងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) ព្រមទាំងគណៈកម្មការសហគមន៍នេសាទពាមក្រសោប ក្នុងគោលបំណងធានាឱ្យបាននូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធចិញ្ចឹមគ្រំប្រកបដោយបច្ចេកទេសត្រឹមត្រូវ និងនិរន្តរភាព៕ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


