{"asset":"news","key":"9682","locale":"km","id":"news:9682:km","entityId":"news:9682","canonicalUrl":"https://www.kps-tv.com/km/news/detail/9682","state":"ready","title":"លោកវរសេនីយ៍ឯក សុខ ម៉េងឡុង ត្រូវបានចាត់តាំងជាមេបញ្ជាការអាវុធហត្ថខេត្តពោធិ៍សាត់ស្ដីទី ជំនួសឧត្ដមសេនីយ៍ត្រី ពុទ្ធ លី ដែលត្រូវចូលនិវត្តន៍","summary":"កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងប្រគល់ភារកិច្ចជា «មេបញ្ជាការស្ដីទី» នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ជូនលោកវរសេនីយ៍ឯក សុខ ម៉េងឡុង។ ការប្រគល់ភារកិច្ចដឹកនាំជាបណ្ដោះអាសន្ននេះ គឺដើម្បីជំនួសតំណែងលោកឧត្ដមសេនីយ៍ត្រី ពុទ្ធ លី ដែលត្រូវដល់អាយុចូលនិវត្តន៍។","body":"កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងប្រគល់ភារកិច្ចជា «មេបញ្ជាការស្ដីទី» នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ជូនលោកវរសេនីយ៍ឯក សុខ ម៉េងឡុង។\n ការប្រគល់ភារកិច្ចដឹកនាំជាបណ្ដោះអាសន្ននេះ គឺដើម្បីជំនួសតំណែងលោកឧត្ដមសេនីយ៍ត្រី ពុទ្ធ លី ដែលត្រូវដល់អាយុចូលនិវត្តន៍។\n គួរបញ្ជាក់ផងដែរថា មុនពេលទទួលបានការទុកចិត្តឱ្យកាន់តំណែងថ្មីនេះ លោកវរសេនីយ៍ឯក សុខ ម៉េងឡុង ធ្លាប់បានបំពេញមុខងារជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10999","languageVersionId":"2364","visibilityVersion":"7","versionToken":"a1.Fq9ETHojjRYkRBW01azjjFXIVOQ0FJhFL68X6KwK-Oc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-08T06:23:19Z"}