# កម្ពុជា-ឡាវ ចុះMOU បង្កើតក្របខ័ណ្ឌសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ! 

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9684>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"4","publishedWorkingVersionId":"10828","languageVersionId":"2376","visibilityVersion":"6","versionToken":"a1.50Nyew2pG_y_l3XOITxKVNvSd29e_nPO2J5CVsLc028"}

Original publication: 2026-10-08T07:20:15Z

នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូទទួលជួបប្រជុំទ្វេភាគី ជាមួយគណៈប្រតិភូយុវជនឡាវ ដឹកនាំដោយ ឯកឧត្តម ថុងលី ស៊ីសូលីត (Thongly SISOULITH) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាលេខាធិការគណៈកម្មាធិការមជ្ឈិមសហព័ន្ធយុវជនប្រជាជនបដិវត្តន៍ឡាវ។ កិច្ចប្រជុំទ្វេភាគីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយុវជននៃប្រទេសទាំងពីរ ជាពិសេសដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឡាវ។

នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូទទួលជួបប្រជុំទ្វេភាគី ជាមួយគណៈប្រតិភូយុវជនឡាវ ដឹកនាំដោយ ឯកឧត្តម ថុងលី ស៊ីសូលីត (Thongly SISOULITH) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាលេខាធិការគណៈកម្មាធិការមជ្ឈិមសហព័ន្ធយុវជនប្រជាជនបដិវត្តន៍ឡាវ។ 
 កិច្ចប្រជុំទ្វេភាគីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយុវជននៃប្រទេសទាំងពីរ ជាពិសេសដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឡាវ។

 ឯកឧត្តម ហ៊ុន ម៉ានី បានស្វាគមន៍យ៉ាងកក់ក្តៅជូនដល់គណៈប្រតិភូយុវជនឡាវដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា។ 
 ជាមួយគ្នានេះ ឯកឧត្តម ក៏បានចែករំលែកអំពីទិសដៅយុទ្ធសាស្ត្រ បុព្វហេតុ បេសកកម្ម និងគម្រោងសកម្មភាពនានាដែល ស.ស.យ.ក. បាន និងកំពុងអនុវត្ត ដើម្បីឧត្តមប្រយោជន៍របស់យុវជនកម្ពុជា ព្រមទាំងការបង្កើតឱកាសមាសសម្រាប់យុវជននៃប្រទេសទាំងពីរ ក្នុងការសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធរវាងគ្នានិងគ្នា។

 ជាការឆ្លើយតប ឯកឧត្តមប្រធានគណៈប្រតិភូយុវជនឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់ សមភាគីកម្ពុជា។ ឯកឧត្តមបាន គូសបញ្ជាក់ថា ទស្សនកិច្ចផ្លូវការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធរវាងយុវជននៃប្រទេសទាំងពីរ សំដៅរឹតចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។
 ឆ្លៀតក្នុងឱកាសនោះ បន្ទាប់ពីកិច្ចពិភាក្សាការងារ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ដើម្បីបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅផងដែរ៕
ដោយ៖ ស្រីពី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


