# ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន ប្តេជ្ញាបង្កើនចំនួនភ្ញៀវទេសចរខ្លួន មកកម្ពុជាកាន់តែច្រើនបន្ថែមទៀត!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9688>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"4","publishedWorkingVersionId":"10827","languageVersionId":"2373","visibilityVersion":"5","versionToken":"a1.zHtM5TWcGSRp44ARHx0aK0k__GIzIkFk5lLLxdf5Wgs"}

Original publication: 2026-10-08T09:07:36Z

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោក Kürşad Bakır នាយកប្រតិបត្តិ និងជានាយកគ្រប់គ្រង និងលោក Fırat Çetin អគ្គនាយករងក្រុមហ៊ុន Selfie Travel មកពីទីក្រុង Shymkent នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងឱកាសវិនិយោគនៅកម្ពុជា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ កិច្ចពិភាក្សានេះ ផ្តោតលើការជំរុញលំហូរភ្ញៀវទេសចរ និងវិនិយោគិនពីសាធារណរដ្ឋកាហ្សាក់ស្ថានមកកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងភ្នាក់ងារទេសចរណ៍នៃប្រទេសទាំងពីរ ជាពិសេសគឺការបង្កើនជើងហោះហើរតាមរដូវកាល ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ អ្នកធ្វើដំណើរ និងវិនិយោគិននៃប្រទេសទាំងពីរ។៕

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោក Kürşad Bakır នាយកប្រតិបត្តិ និងជានាយកគ្រប់គ្រង និងលោក Fırat Çetin អគ្គនាយករងក្រុមហ៊ុន Selfie Travel មកពីទីក្រុង Shymkent នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងឱកាសវិនិយោគនៅកម្ពុជា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ 

កិច្ចពិភាក្សានេះ ផ្តោតលើការជំរុញលំហូរភ្ញៀវទេសចរ និងវិនិយោគិនពីសាធារណរដ្ឋកាហ្សាក់ស្ថានមកកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងភ្នាក់ងារទេសចរណ៍នៃប្រទេសទាំងពីរ ជាពិសេសគឺការបង្កើនជើងហោះហើរតាមរដូវកាល ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ អ្នកធ្វើដំណើរ និងវិនិយោគិននៃប្រទេសទាំងពីរ។៕ដោយ៖ ស្រីពី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


