{"asset":"news","key":"9689","locale":"km","id":"news:9689:km","entityId":"news:9689","canonicalUrl":"https://www.kps-tv.com/km/news/detail/9689","state":"ready","title":"សម្ដេចតេជោ ហ៊ុន សែន សរសើរគ្រូពេទ្យកម្ពុជាដែលព្យាបាលជម្ងឺខូចក្រលៀនអ្នកគ្រូម៉ូវ សុផាន់ ដោយជោគជ័យ","summary":"យោងសំណេរផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី៨ខែតុលាឆ្នាំ២០២៦បានឲ្យដឹងថា៖មួយរយៈខ្ញុំបានសន្យាជាមួយកូនស្រីម៉ូវ សុផាន់ដែលជាគ្រូបង្រៀននៅខេត្តព្រៃវែងដែលមានជម្ងឺតម្រងនោម(ខូចក្រលៀន)ថានឹងរកវិធីព្យាបាលឲ្យជាសះស្បើយ។ ក្រោយលាងឈាមជាប្រចាំរង់ចាំការព្យាបាលនិងដោយមានការយកចិត្តទុកដាក់ពីគ្រូពេទ្យកម្ពុជានិងគ្រូពេទ្យបារាំងនៅមន្ទីរពេទ្យកាល់ម៉ែតកូនស្រីម៉ូវ សុផាន់បានវះកាត់ប្តូរក្រលៀនជោគជ័យហើយ។","body":"យោងសំណេរផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី៨ខែតុលាឆ្នាំ២០២៦បានឲ្យដឹងថា៖មួយរយៈខ្ញុំបានសន្យាជាមួយកូនស្រីម៉ូវ សុផាន់ដែលជាគ្រូបង្រៀននៅខេត្តព្រៃវែងដែលមានជម្ងឺតម្រងនោម(ខូចក្រលៀន)ថានឹងរកវិធីព្យាបាលឲ្យជាសះស្បើយ។\nក្រោយលាងឈាមជាប្រចាំរង់ចាំការព្យាបាលនិងដោយមានការយកចិត្តទុកដាក់ពីគ្រូពេទ្យកម្ពុជានិងគ្រូពេទ្យបារាំងនៅមន្ទីរពេទ្យកាល់ម៉ែតកូនស្រីម៉ូវ សុផាន់បានវះកាត់ប្តូរក្រលៀនជោគជ័យហើយ។\nសូមអរគុណក្រុមគ្រូពេទ្យកម្ពុជានិងបារាំងពិសេសអ្នកបរិច្ចាគក្រលៀនដើម្បីឲ្យកូនស្រីម៉ូវ សុផាន់បានរស់(បើគ្មានក្រលៀនដូរកូនស្រីរង់ចាំថ្ងៃស្លាប់ប៉ុណ្ណោះ)។ពុកម៉ែនិងតាមជួយកូនទាំងពីរទាំងអ្នកផ្តល់ក្រលៀនទាំងអ្នកទទួលក្រលៀនបន្តទៀត។\nប្រទេសយើងអាចព្យាបាលជម្ងឺបែបនេះបានច្រើនករណីហើយមិនចាំបាច់ទៅដេករង់ចាំនៅប្រទេសក្រៅទៀតទេ៕","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10724","languageVersionId":"2169","visibilityVersion":"7","versionToken":"a1.ex--6ThA2iyEY1p1E0F_Fb7OD5KjFOymMD7c4ckcMeM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-08T09:27:51Z"}