{"asset":"news","key":"9692","locale":"km","id":"news:9692:km","entityId":"news:9692","canonicalUrl":"https://www.kps-tv.com/km/news/detail/9692","state":"ready","title":"មិនថាប្រទេសតូចឬធំ៖ សម្តេចតេជោ ហ៊ុន សែន រំលេចគោលការណ៍ «ស្មើភាព ស្មើសិទ្ធិ» តាមរយៈអនុស្សាវរីយ៍ឆ្នាំ១៩៧៩","summary":"សម្ដេចតេជោ ហ៊ុន សែនតាមរយៈសំណេរក្នុងបណ្ដាញទំនាក់ទំនងសង្គមនៅថ្ងៃទី៩ខែតុលាឆ្នាំ២០២៦ បានឲ្យដឹងថា៖ខ្ញុំទើបបានទទួលរូបថតមួយសន្លឹកដែលថតក្នុងខែមិថុនាឆ្នាំ១៩៧៩។ អ្នកទទួលខ្ញុំគឺអតីតរដ្ឋមន្ត្រីការបរទេសសហភាពសូវៀតឈ្មោះអង់ដ្រេ ក្រូមីកូ(Andre Gromyko)។","body":"សម្ដេចតេជោ ហ៊ុន សែនតាមរយៈសំណេរក្នុងបណ្ដាញទំនាក់ទំនងសង្គមនៅថ្ងៃទី៩ខែតុលាឆ្នាំ២០២៦ បានឲ្យដឹងថា៖ខ្ញុំទើបបានទទួលរូបថតមួយសន្លឹកដែលថតក្នុងខែមិថុនាឆ្នាំ១៩៧៩។អ្នកទទួលខ្ញុំគឺអតីតរដ្ឋមន្ត្រីការបរទេសសហភាពសូវៀតឈ្មោះអង់ដ្រេ ក្រូមីកូ(Andre Gromyko)។\n លោកអង់ដ្រេ ក្រូមីកូកើតឆ្នាំ១៩០៩ដែលពេលនោះគាត់មានអាយុ៧០ឆ្នាំ ឯខ្ញុំកើតឆ្នាំ១៩៥២ទើបអាយុ២៧ឆ្នាំ។\n ជំនួបម្ខាងវ័យចំណាស់អាយុ៧០ឆ្នាំច្រើនជាងឪពុករបស់ខ្ញុំនិងតំណាងឲ្យប្រទេសមហាអំណាចលើពិភពលោកនិងម្ខាងទៀតគឺរូបខ្ញុំជាយុវជនទើបមានអាយុ២៧ឆ្នាំតំណាងឲ្យប្រទេសតូចនិងក្រីក្រមួយដែលទើបចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។\n មុនជំនួបខ្ញុំពិតជាបារម្ភព្រោះជារដ្ឋមន្ត្រីក្មេងទាំងអាយុក្មេងខ្ចីទាំងចំណេះដឹងផ្នែកការទូតត្រូវចរចាជាមួយអ្នកការទូតវ័យចំណាស់ដែលជាអតីតអគ្គរដ្ឋទូតសូវៀតប្រចាំសហរដ្ឋអាមេរិកក្នុងដំណាក់កាលសង្គ្រាមលោកលើកទី២(1943ដល់1946)។\nកំពុងតែគិតខ្ញុំក្រឡេកឃើញរថយន្តដែលខ្ញុំជិះមានទង់ជាតិពីរខាងឆ្វេងជាទង់ជាតិសហភាពសូវៀតចំណែកខាងស្តាំជាទង់ជាតិកម្ពុជា។\n ពេលឃើញបែបនេះខ្ញុំក្លាហានភ្លាមដោយគិតថាទោះក្មេងនិងប្រទេសតូចក្រីក្រក៏តំណាងឲ្យរដ្ឋអធិបតេយ្យមួយឯវ័យចំណាស់ប្រទេសធំនិងមានក៏ជាតំណាងឲ្យរដ្ឋអាធិបតេយ្យមួយដូចគ្នា។\n ខ្ញុំចាប់យកទស្សនវិជ្ជា(ស្មើភាពស្មើសិទ្ធ)រៀងរហូតមក៕","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10717","languageVersionId":"2166","visibilityVersion":"5","versionToken":"a1.CLl6BKgKn7Pn3jWY6B201PhaPrecPM00341t1IPhugQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-09T01:04:48Z"}