{"asset":"news","key":"9693","locale":"km","id":"news:9693:km","entityId":"news:9693","canonicalUrl":"https://www.kps-tv.com/km/news/detail/9693","state":"ready","title":"ពលរដ្ឋសម្រុកជិះរថយន្តក្រុងសាធារណៈទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ","summary":"ពលរដ្ឋជិះរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញត្រឡប់ទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ នៅព្រឹកថ្ងៃទី៩ ខែតុលា ឯកឧត្តម ហេង សួរ និងឯកឧត្តម ឃួង ស្រេង អញ្ជើញជូនដំណើរទោះមានភ្លៀងធ្លាក់។","body":"ប្រជាពលរដ្ឋជាច្រើនបានចាប់ផ្តើមធ្វើដំណើរតាមរយៈរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រឡប់ទៅស្រុកកំណើត និងជួបជុំសាច់ញាតិ ក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។\n\n នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅជូនដំណើរប្រជាពលរដ្ឋដែលកំពុងឡើងរថយន្តក្រុង ដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើត ទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ។\n\n ជាមួយគ្នានេះ ប្រជាពលរដ្ឋយ៉ាងច្រើនបានតម្រង់ជួររង់ចាំឡើងរថយន្តក្រុងដោយក្តីអន្ទះសា និងសប្បាយរីករាយ ដោយរំពឹងថានឹងបានវិលត្រឡប់ទៅជួបជុំឪពុកម្តាយ បងប្អូន និងសាច់ញាតិជាទីស្រឡាញ់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីដ៏សំខាន់មួយរបស់ប្រជាជនខ្មែរ។\n\n ការធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺជាពេលវេលាដ៏មានអត្ថន័យសម្រាប់ប្រជាពលរដ្ឋជាច្រើន ក្នុងការជួបជុំក្រុមគ្រួសារ គោរពប្រពៃណីទំនៀមទម្លាប់ និងចែករំលែកភាពកក់ក្តៅជាមួយមនុស្សជាទីស្រឡាញ់៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11000","languageVersionId":"2610","visibilityVersion":"5","versionToken":"a1.lnNalfbyfs5ORZ-6wiOBzYQHRqMhPB1fDE0vz7FpOKk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-09T02:00:43Z"}