# ពលរដ្ឋសម្រុកជិះរថយន្តក្រុងសាធារណៈទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9693>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"11000","languageVersionId":"2610","visibilityVersion":"5","versionToken":"a1.lnNalfbyfs5ORZ-6wiOBzYQHRqMhPB1fDE0vz7FpOKk"}

Original publication: 2026-10-09T02:00:43Z

ពលរដ្ឋជិះរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញត្រឡប់ទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ នៅព្រឹកថ្ងៃទី៩ ខែតុលា ឯកឧត្តម ហេង សួរ និងឯកឧត្តម ឃួង ស្រេង អញ្ជើញជូនដំណើរទោះមានភ្លៀងធ្លាក់។

ប្រជាពលរដ្ឋជាច្រើនបានចាប់ផ្តើមធ្វើដំណើរតាមរយៈរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រឡប់ទៅស្រុកកំណើត និងជួបជុំសាច់ញាតិ ក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

 នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅជូនដំណើរប្រជាពលរដ្ឋដែលកំពុងឡើងរថយន្តក្រុង ដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើត ទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ។

 ជាមួយគ្នានេះ ប្រជាពលរដ្ឋយ៉ាងច្រើនបានតម្រង់ជួររង់ចាំឡើងរថយន្តក្រុងដោយក្តីអន្ទះសា និងសប្បាយរីករាយ ដោយរំពឹងថានឹងបានវិលត្រឡប់ទៅជួបជុំឪពុកម្តាយ បងប្អូន និងសាច់ញាតិជាទីស្រឡាញ់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីដ៏សំខាន់មួយរបស់ប្រជាជនខ្មែរ។

 ការធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺជាពេលវេលាដ៏មានអត្ថន័យសម្រាប់ប្រជាពលរដ្ឋជាច្រើន ក្នុងការជួបជុំក្រុមគ្រួសារ គោរពប្រពៃណីទំនៀមទម្លាប់ និងចែករំលែកភាពកក់ក្តៅជាមួយមនុស្សជាទីស្រឡាញ់៕ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


