{"asset":"news","key":"9696","locale":"km","id":"news:9696:km","entityId":"news:9696","canonicalUrl":"https://www.kps-tv.com/km/news/detail/9696","state":"ready","title":"ក្រសួងពាណិជ្ជកម្មបានចាត់វិធានការឱ្យម្ចាស់ភាគហ៊ុន៣៤នាក់ជាប់ក្នុងបញ្ជីប្រផេះរបស់សហរដ្ឋអាមេរិក ឲ្យផ្ទេរភាគហ៊ុនចេញពីក្រុមហ៊ុននៅកម្ពុជា","summary":"លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងរយៈពេល៦ខែចុងក្រោយ ក្រសួងបានរកឃើញម្ចាស់ភាគហ៊ុនចំនួន៣៤នាក់ ដែលមានឈ្មោះក្នុងបញ្ជីប្រផេះរបស់សហរដ្ឋអាមេរិក និងប្រព័ន្ធតាមដានរបស់សហរដ្ឋអាមេរិក ក្នុងនោះ៧នាក់ត្រូវបានកំណត់ថាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ ការរកឃើញនេះធ្វើឡើងតាមរយៈយុទ្ធនាការជំរុញឱ្យក្រុមហ៊ុនដាក់ប្រតិវេទន៍ប្រចាំឆ្នាំ ដោយលោកបានលើកឡើងក្នុងសិក្ខាសាលាស្តីពី «បច្ចុប្បន្នភាពនៃការធ្វើទំនើបកម្មការងារចុះបញ្ជីពាណិជ្ជកម្ម» កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។","body":"លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងរយៈពេល៦ខែចុងក្រោយ ក្រសួងបានរកឃើញម្ចាស់ភាគហ៊ុនចំនួន៣៤នាក់ ដែលមានឈ្មោះក្នុងបញ្ជីប្រផេះរបស់សហរដ្ឋអាមេរិក  និងប្រព័ន្ធតាមដានរបស់សហរដ្ឋអាមេរិក ក្នុងនោះ៧នាក់ត្រូវបានកំណត់ថាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ ការរកឃើញនេះធ្វើឡើងតាមរយៈយុទ្ធនាការជំរុញឱ្យក្រុមហ៊ុនដាក់ប្រតិវេទន៍ប្រចាំឆ្នាំ ដោយលោកបានលើកឡើងក្នុងសិក្ខាសាលាស្តីពី «បច្ចុប្បន្នភាពនៃការធ្វើទំនើបកម្មការងារចុះបញ្ជីពាណិជ្ជកម្ម» កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។\n\n ដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់ ក្រសួងពាណិជ្ជកម្មបានចាត់វិធានការឱ្យបុគ្គលពាក់ព័ន្ធផ្ទេរភាគហ៊ុនចេញពីក្រុមហ៊ុននៅកម្ពុជា។ ប្រសិនបើមិនអនុវត្តតាម ក្រុមហ៊ុនអាចប្រឈមនឹងការរំលាយក្រោយដោះស្រាយបំណុលពន្ធរួច។ ទន្ទឹមនឹងនេះ ក្រសួងបានទិញប្រព័ន្ធត្រួតពិនិត្យប្រវត្តិម្ចាស់ភាគហ៊ុនពីសហរដ្ឋអាមេរិក ដើម្បីពិនិត្យព័ត៌មានឱ្យបានហ្មត់ចត់មុនអនុញ្ញាតឱ្យចុះបញ្ជីពាណិជ្ជកម្ម ស្របតាមគោលនយោបាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការកសាង «សេដ្ឋកិច្ចស» និងមិនអនុញ្ញាតឱ្យកម្ពុជាក្លាយជាជម្រករបស់បណ្តាញឆបោក។\n\n លោក បួន សារៈមុនី បានបញ្ជាក់ថា ការដាក់ប្រតិវេទន៍ប្រចាំឆ្នាំមានសារៈសំខាន់សម្រាប់ត្រួតពិនិត្យស្ថានភាពក្រុមហ៊ុន និងធានាថាអាជីវកម្មមានសកម្មភាពសេដ្ឋកិច្ចពិតប្រាកដ។ ដើម្បីផ្តល់ឱកាសដល់ពាណិជ្ជករធ្វើបច្ចុប្បន្នភាពព័ត៌មាន ក្រសួងបានបន្តលើកលែងពិន័យចំពោះការដាក់ប្រតិវេទន៍រហូតដល់ដើមខែមករា ឆ្នាំ២០២៧។ ក្រសួងក៏បានបង្ហាញការព្រួយបារម្ភចំពោះក្រុមហ៊ុនដែលចុះបញ្ជីច្រើន ប៉ុន្តែមិនមានសកម្មភាពសេដ្ឋកិច្ចជាក់ស្តែង ឬអាចប្រើប្រាស់ការចុះបញ្ជីដើម្បីទទួលបានអត្ថប្រយោជន៍ដោយខុសច្បាប់។ ដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"12123","languageVersionId":"2349","visibilityVersion":"6","versionToken":"a1.hJNvOJf7U1pvFdPh918-bEgm4hln2dOD0DrOS8qmoBg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-09T03:46:54Z"}