{"asset":"news","key":"9701","locale":"km","id":"news:9701:km","entityId":"news:9701","canonicalUrl":"https://www.kps-tv.com/km/news/detail/9701","state":"ready","title":"បាក់បង្គោលរបារទទឹងផ្លូវនៅស្ពានឥន្ទធនូខេត្តកំពត !មន្ទីរសាធារណការ និងដឹកជញ្ជូន ហាមឃាត់រថយន្តគ្រប់ប្រភេទមិនឱ្យចរាចរណ៍នៅលើស្ពានជាដាច់ខាត","summary":"បន្ទាប់ពីមានករណីបាក់បង្គោលរបារទទឹងផ្លូវសម្រាប់ហាមរថយន្តឆ្លងកាត់ នៅស្ពាន ឥន្ទធនូ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត នៅថ្ងៃទី៩ខែតុលាឆ្នាំ២០២៦នេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និង សាធារណជនទាំងអស់ មេត្តាជ្រាបថា មានករណីបាក់បង្គោលរបារទទឹងផ្លូវសម្រាប់ហាមរថយន្តឆ្លងកាត់ នៅស្ពាន ឥន្ទធនូ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត ដូច្នេះហាមឃាត់រថយន្តគ្រប់ប្រភេទមិនឱ្យចរាចរណ៍នៅលើស្ពានជាដាច់ខាត។ ក្នុងន័យនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត សូមធ្វើការហាមឃាត់ រថយន្តគ្រប់ប្រភេទមិនឱ្យចរាចរណ៍នៅលើស្ពានជាដាច់ខាត ហើយមន្ទីរនឹងធ្វើការជួសជុលបង្គោលរបារទទឹងផ្លូវ នោះឡើងវិញជាបន្ទាន់។","body":"បន្ទាប់ពីមានករណីបាក់បង្គោលរបារទទឹងផ្លូវសម្រាប់ហាមរថយន្តឆ្លងកាត់ នៅស្ពាន ឥន្ទធនូ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត នៅថ្ងៃទី៩ខែតុលាឆ្នាំ២០២៦នេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និង សាធារណជនទាំងអស់ មេត្តាជ្រាបថា មានករណីបាក់បង្គោលរបារទទឹងផ្លូវសម្រាប់ហាមរថយន្តឆ្លងកាត់ នៅស្ពាន ឥន្ទធនូ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត ដូច្នេះហាមឃាត់រថយន្តគ្រប់ប្រភេទមិនឱ្យចរាចរណ៍នៅលើស្ពានជាដាច់ខាត។\n ក្នុងន័យនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត សូមធ្វើការហាមឃាត់ រថយន្តគ្រប់ប្រភេទមិនឱ្យចរាចរណ៍នៅលើស្ពានជាដាច់ខាត ហើយមន្ទីរនឹងធ្វើការជួសជុលបង្គោលរបារទទឹងផ្លូវ នោះឡើងវិញជាបន្ទាន់។\n\n គួរបញ្ជាក់ផងដែរ ស្ពានឥន្ទធនូ ជាស្ពានឆ្លងព្រែកកំពង់បាយ ហើយត្រូវបានសាងសង់តាំង ពីសម័យអាណានិគមបារាំង បច្ចុប្បន្ននេះមានសភាពទ្រុឌទ្រោមខ្លាំង ដែលអាចអនុញ្ញាតឱ្យត្រឹមតែត្រីចក្រយានយន្ត ទោចក្រយានយន្ត ទោចក្រយាន និងអ្នកថ្មើរជើងធ្វើចរាចរណ៍ឆ្លងកាត់តែប៉ុណ្ណោះ។","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10774","languageVersionId":"2245","visibilityVersion":"5","versionToken":"a1.U9h9kBEOauNr3nOiOMMndaYS8dD0uFatDKErGN-ZXS0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-09T04:31:06Z"}