{"asset":"news","key":"9702","locale":"km","id":"news:9702:km","entityId":"news:9702","canonicalUrl":"https://www.kps-tv.com/km/news/detail/9702","state":"ready","title":"កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រារព្ធខួបកំណើត ៩ឆ្នាំ ដោយចែករំលែកក្តីស្រឡាញ់ដល់កុមារនៅគន្ធបុប្ផា","summary":"ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ជាថ្ងៃខួបកំណើតគម្រប់ ៩ឆ្នាំ របស់កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ដែលជាកូនប្រុសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ក្នុងឱកាសនេះ លោកជំទាវបណ្ឌិតបាននាំកូនប្រុសទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបំពេញបំណងប្រាថ្នារបស់កូន ក្នុងការសួរសុខទុក្ខកុមារដែលកំពុងសម្រាកព្យាបាល។","body":"ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ជាថ្ងៃខួបកំណើតគម្រប់ ៩ឆ្នាំ របស់កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ដែលជាកូនប្រុសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ក្នុងឱកាសនេះ លោកជំទាវបណ្ឌិតបាននាំកូនប្រុសទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបំពេញបំណងប្រាថ្នារបស់កូន ក្នុងការសួរសុខទុក្ខកុមារដែលកំពុងសម្រាកព្យាបាល។\n យោងបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីនៅថ្ងៃនេះបានឲ្យដឹងថា៖នាថ្ងៃខួបកំណើតអូនសិទ្ធិ នាងខ្ញុំបានបំពេញបំណងប្រាថ្នារបស់កូនប្រុសសំណព្វដោយជូនគាត់មកមន្ទីរពេទ្យគន្ធបុប្ផា ព្រោះកូនចង់ដឹងអំពីសុខទុក្ខរបស់កុមារា កុមារីដែលកំពុងសម្រាកព្យាបាល ថែមទាំងចង់ចែកជាកាដូ និងនំចំណី ជូនដល់អ្នកជំងឺគ្រប់ៗរូបផងដែរ ។ ក្នុងឱកាសនេះដែរ អូនសិទ្ធិសូមបួងសួងដល់ទេវតាថែរក្សាទឹកដី សូមឱ្យកុមារា កុមារីឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនជានិច្ច ។","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10784","languageVersionId":"2267","visibilityVersion":"4","versionToken":"a1._yql_XwQJkJ4yfd9yLRv-bMTE6QRVvK1leC--OhKebw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-09T06:19:19Z"}