# FBI អាមេរិក ចុះត្រួតពិនិត្យស្ថានភាពភូមិសាស្ត្រជាក់ស្តែងនៅក្រុងបាវិតនេះ គឺដើម្បីវាយតម្លៃពីលទ្ធផលនៃការបង្ក្រាបកន្លងមក

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9704>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"4","publishedWorkingVersionId":"10800","languageVersionId":"2315","visibilityVersion":"6","versionToken":"a1.wVUWy_uCfGh8jDqjW3329BGC5tFz-p-Nw_2B2JaOd5s"}

Original publication: 2026-10-09T07:07:54Z

គណៈប្រតិភូជាន់ខ្ពស់នាយកដ្ឋានស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) សហរដ្ឋអាមេរិក ចុះបំពេញទស្សនកិច្ចនៅខេត្តស្វាយរៀង ពង្រឹងកិច្ចសហការ ដើម្បីទប់ស្កាត់ និងបោសសម្អាតបទល្មើសស្កែមអនឡាញ។ ក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ កំពុងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្ម ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេតកម្រិតសហព័ន្ធនៃសហរដ្ឋអាមេរិក ដឹកនាំដោយ លោកស្រី ជូលៀ ស្ទីវេន ប្រធានអនុព័ន្ធអង្គភាពអនុវត្តច្បាប់ ប្រទេសកម្ពុជា និងប្រទេសវៀតណាម ព្រមទាំងក្រុមការងារ បានអញ្ជើញចុះមកបំពេញទស្សនកិច្ច និងពិភាក្សាការងារនៅក្នុងខេត្តស្វាយរៀង។

គណៈប្រតិភូជាន់ខ្ពស់នាយកដ្ឋានស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) សហរដ្ឋអាមេរិក ចុះបំពេញទស្សនកិច្ចនៅខេត្តស្វាយរៀង ពង្រឹងកិច្ចសហការ ដើម្បីទប់ស្កាត់ និងបោសសម្អាតបទល្មើសស្កែមអនឡាញ។
 ក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ កំពុងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្ម ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេតកម្រិតសហព័ន្ធនៃសហរដ្ឋអាមេរិក ដឹកនាំដោយ លោកស្រី ជូលៀ ស្ទីវេន ប្រធានអនុព័ន្ធអង្គភាពអនុវត្តច្បាប់ ប្រទេសកម្ពុជា និងប្រទេសវៀតណាម ព្រមទាំងក្រុមការងារ បានអញ្ជើញចុះមកបំពេញទស្សនកិច្ច និងពិភាក្សាការងារនៅក្នុងខេត្តស្វាយរៀង។

 ដំណើរទស្សនកិច្ចកម្រិតខ្ពស់នេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ និងការពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក (តាមរយៈក្រសួងយុត្តិធម៌ និងស្ថាប័នអនុវត្តច្បាប់) និងរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា ក្នុងការរួមដៃគ្នាទប់ស្កាត់ ស្រាវជ្រាវ និងបង្ក្រាបឱ្យខាងតែបាននូវរាល់បទល្មើសឆ្លងដែន ក៏ដូចជាការតាមប្រមាញ់មេខ្លោង និងអ្នកពាក់ព័ន្ធនឹងបណ្តាញឆបោកអនឡាញ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

 ក្នុងឱកាសចុះត្រួតពិនិត្យផ្ទាល់ដល់ទីតាំងប្រព្រឹត្តបទល្មើសស្កែមអនឡាញដែលអាជ្ញាធរបានបង្រ្កាប នៅក្រុងបាវិត គណៈប្រតិភូក៏បានជួបប្រជុំ និងពិភាក្សាការងារយ៉ាងយកចិត្តទុកដាក់បំផុតនៅទីនោះផ្ទាល់ ដោយមានការចូលរួមពី លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង, តំណាងស្ថាប័នអយ្យការ និងសាលាដំបូងខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមទាំងមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចពិភាក្សាការងារ និងការចុះត្រួតពិនិត្យស្ថានភាពភូមិសាស្ត្រជាក់ស្តែងនៅក្រុងបាវិតនេះ គឺដើម្បីវាយតម្លៃពីលទ្ធផលនៃការបង្ក្រាបកន្លងមក ការផ្លាស់ប្តូរព័ត៌មានស៊ើបអង្កេតអន្តរជាតិ និងការស្វែងយល់ពីវិធានការនានា ដើម្បីបន្តកាត់ផ្តាច់ខ្សែច្រវ៉ាក់នៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យខានតែបាន។ សកម្មភាពនេះ បានបង្ហាញយ៉ាងច្បាស់អំពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ក្នុងការប្តេជ្ញាចិត្តលុបបំបាត់រាល់សកម្មភាពខុសច្បាប់ ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម។

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


