{"asset":"news","key":"9705","locale":"km","id":"news:9705:km","entityId":"news:9705","canonicalUrl":"https://www.kps-tv.com/km/news/detail/9705","state":"ready","title":"រដ្ឋបាលខេត្តព្រះសីហនុស្វាគមន៍បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាដឹកជញ្ជូនរថយន្តក្រុងដោយមិនបង់ប្រាក់","summary":"លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រឹកថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញស្វាគមន៍បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាដឹកជញ្ជូនរថយន្តក្រុង(ជិះរថយន្តក្រុង) ដោយមិនបង់ប្រាក់ទិសដៅខេត្តព្រះសីហនុ-ខេត្តកំពង់ស្ពឺ-រាជធានីភ្នំពេញ នៅទីតាំងវេទិកា ៧មករា ក្រុងព្រះសីហនុ។ លោកបានបញ្ជាក់ឲ្យដឹងថា៖សម្រាប់ខេត្តព្រះសីហនុមានរថយន្តក្រុងចំនួន ១៤គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនយកប្រាក់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃ៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដែលធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ និងត្រឡប់ទៅរាជធានីភ្នំពេញវិញ គោលដៅចេញដំណើរវេទិកា ៧មករា ក្រុងព្រះសីហនុ ម៉ោងចេញដំណើរ ចាប់ពីម៉ោង ៦:៣០ នាទីព្រឹក ដល់ម៉ោង ១១:៣០ នាទីព្រឹក។","body":"លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រឹកថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦  បានអញ្ជើញស្វាគមន៍បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាដឹកជញ្ជូនរថយន្តក្រុង(ជិះរថយន្តក្រុង) ដោយមិនបង់ប្រាក់ទិសដៅខេត្តព្រះសីហនុ-ខេត្តកំពង់ស្ពឺ-រាជធានីភ្នំពេញ នៅទីតាំងវេទិកា ៧មករា ក្រុងព្រះសីហនុ។\n\n លោកបានបញ្ជាក់ឲ្យដឹងថា៖សម្រាប់ខេត្តព្រះសីហនុមានរថយន្តក្រុងចំនួន ១៤គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនយកប្រាក់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃ៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដែលធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ និងត្រឡប់ទៅរាជធានីភ្នំពេញវិញ គោលដៅចេញដំណើរវេទិកា ៧មករា ក្រុងព្រះសីហនុ ម៉ោងចេញដំណើរ ចាប់ពីម៉ោង ៦:៣០ នាទីព្រឹក ដល់ម៉ោង ១១:៣០ នាទីព្រឹក។\n\n ដើម្បីសម្រួលដល់ការងារខាងលើ ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់តាំងមន្ត្រីទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលក្រុងព្រះសីហនុ និងរដ្ឋបាលសង្កាត់លេខ៣ ចូលរួមសហការ និងសម្របសម្រួលនៅទីធ្លាវេទិកា ៧មករា ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដូចខាងក្រោម៖\n ១- ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១១ ៧៨៩ ២២២\n ២- ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៥ ៥៥៤ ៤២៦\n ៣- ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៦ ៣២១ ០១០\n ៤- ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៦ ៣៧២ ៤២៨ / ០១៦ ៣៧៥ ៤៩៨\n ៥- ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១០ ៩៩៩ ១៨៦\n ៦- ថ្ងៃទី៩ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៦ ៥៧៦ ៣៧៣ / ០១៦ ៦៥៧ ០៦","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10799","languageVersionId":"2312","visibilityVersion":"6","versionToken":"a1.aYBZXZ6GemFQyCl18TPHWUHOhHV3WCT2Teq_dsTD6Sc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-09T07:32:21Z"}