# នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បង្កើនការអប់រំអ្នកបើកបររថយន្តក្រុង និងតាក់ស៊ី ដើម្បីទប់ស្កាត់គ្រោះថ្នាក់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9706>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"10798","languageVersionId":"2309","visibilityVersion":"7","versionToken":"a1.zYInnzqwJXkx-VL5nlGy3t0nZbdYxICT0Wt4aCEqog4"}

Original publication: 2026-10-09T07:41:20Z

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងណែនាំអ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរ និងរថយន្តតាក់ស៊ី នៅចំណតរថយន្ត ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ដើម្បីពង្រឹងសុវត្ថិភាពធ្វើដំណើរក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ សកម្មភាពនេះ អនុវត្តតាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងណែនាំអ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរ និងរថយន្តតាក់ស៊ី នៅចំណតរថយន្ត ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ដើម្បីពង្រឹងសុវត្ថិភាពធ្វើដំណើរក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

សកម្មភាពនេះ អនុវត្តតាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។ មន្ត្រីជំនាញបានណែនាំអ្នកបើកបរឱ្យគោរពល្បឿនកំណត់ សញ្ញាចរាចរណ៍ សិទ្ធិអាទិភាព និងចៀសវាងការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ព្រមទាំងបើកបរដោយការយោគយល់ និងប្រុងប្រយ័ត្នខ្ពស់។

ជាមួយគ្នានេះ អាជ្ញាធរបានសង្កត់ធ្ងន់ថា អ្នកបើកបរត្រូវចៀសវាងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងសារធាតុញៀនជាដាច់ខាត ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ការពារអាយុជីវិតអ្នកដំណើរ និងធានាសុវត្ថិភាពសាធារណៈក្នុងអំឡុងពេលប្រជាពលរដ្ឋធ្វើដំណើរទៅជួបជុំក្រុមគ្រួសារនាឱកាសបុណ្យប្រពៃណីជាតិខ្មែរ៕

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


